(វីដេអូ) សិទ្ធី នីកា ស្រឡាញ់ស្វាមីខ្លាំងឡើងរាល់ថ្ងៃ ព្រោះទង្វើតូចៗ ដែលមិនអាចកាត់ថ្លៃបាន
មហាជនអ្នកគាំទ្រ និង អ្នកតាមដានជីវិតឯកជនរបស់តារាសម្ដែងស្រីរូបស្រស់ សិទ្ធី នីកា បានជ្រាបហើយថា សព្វថ្ងៃនាងកំពុងទទួលបានគ្រួសារមួយយ៉ាងពោរពេញដោយសុភមង្គល និង ក្ដីសុខខ្លាំងជាមួយស្វាមី និង កូនប្រុសបណ្ដូលចិត្ត។
កន្លងមក មហាជនតែងសរសើរពីសុភមង្គលក្នុងគ្រួសារតូចរបស់ សិទ្ធី នីកា ជាខ្លាំង បើទោះបីជាគូស្វាមីភរិយាអ្នកទាំងពីរ មមាញឹកបំពេញការងាររៀងខ្លួន តែក៏មិនភ្លេចចំណាយពេលវេលានៅក្បែរគ្នា ផ្ដល់ភាពកក់ក្ដៅឱ្យកូនប្រុសបណ្ដូលចិត្ត ជាពិសេសសាងផ្អែមល្ហែមក្នុងជីវិតប្ដីប្រពន្ធឱ្យកាន់តែល្អូកល្អិនទ្វេដង។
លើសពីនេះ អ្នកគាំទ្រក៏តែងបង្ហាញចិត្តលួចច្រណែន និង សរសើរ សិទ្ធី នីកា ថារូបនាងមានសំណាងខ្លាំង ខណៈបានឃើញសកម្មភាពផ្អែមល្ហែមជាមួយស្វាមីជាទីស្រឡាញ់ និង ទង្វើតូចៗរបស់ស្វាមី ដែលយកចិត្តទុក្ខដាក់ យល់ចិត្ត តាមមើលថែថ្នាក់ថ្នមនាងពេញដោយក្ដីស្រឡាញ់កក់ក្ដៅបំផុត។
ជាក់ស្ដែង ថ្មីៗកន្លងទៅ សិទ្ធិ នីកា ក៏បានទម្លាយដោយផ្ទាល់តាមរយៈវីដេអូកិច្ចសម្ភាស «តាម Trend» ដែលនាងបង្ហាញក្ដីស្ញប់ស្ញែងពីទឹកចិត្ត និង ទង្វើរបស់ស្វាមីជាទីស្រឡាញ់ តាំងពីដើមរហូតមកដល់ពេលនេះ កាន់តែឆក់យកបេះដូងរបស់នាង ធ្វើឱ្យនាងស្រឡាញ់កាន់តែខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃ សឹងតែមិនចង់ឃ្លាតទៅណា ដោយសារតែចំណុចតូចៗដ៏ល្អរបស់ស្វាមី ពូកែយកចិត្តទុកដាក់គ្រប់ពេលវេលា គ្រប់រឿងនៃជីវិតរបស់នាង៕
សូមទស្សនាវីដេអូខាងក្រោម៖