អ្នកគាំទ្រឆ្ងាញ់ភ្នែកទៀតហើយ! រស្មី និង Mommy ដាលីន ត្រៀមប៉ះគ្នាជាក្រុមតែ ២ នាក់ នៅសប្ដាហ៍ក្រោយ
កាលពីរាត្រីថ្ងៃទី ០៨ ខែកញ្ញា ឆ្នាំ ២០២៤ កន្លងទៅនេះ កម្មវិធី MasterChef Cambodia រដូវកាលទី ៣ បានឈានមកដល់សប្តាហ៍ទី ១៦ ហើយ ដោយក្នុងសប្តាហ៍នេះ មានបេក្ខជន ២ រូប ត្រូវបានចាកចេញ គឺបេក្ខជន សីលាបញ្ញា និង បេក្ខជន តាំង យូជីញ។
ដោយឡែក មុននឹងឈានដល់ការជម្រុះបេក្ខជនទាំង ២ រូប ខាងលើនោះ គឺមានការប្រកួតប្រជែងជាក្រុម ដោយការប្រកួតនោះមាន បញ្ញា ជាប្រធានក្រុមក្រហម រីឯ រស្មី ជាប្រធានក្រុមខៀវ។ រីឯលទ្ធផលនោះ គឺក្រុមខៀវ ជាអ្នកទទួលជ័យជម្នះ។
យ៉ាងណាមិញ ស្របពេលប្រកួតជាក្រុមនោះ អ្នកគាំទ្របានចាប់ក្រសែភ្នែកនឹងបេក្ខជន រស្មី និង បេក្ខជន លីនណា ដែលសប្តាហ៍នេះបានប្រកួតរួមក្រុមជាមួយគ្នា ដោយកន្លងមក អ្នកទស្សនាធ្លាប់បានដឹងហើយថា បេក្ខជន រស្មី និង លីនដា គឺមិនសូវចុះសម្រុងគ្នាប៉ុន្មានទេ។
លើសពីនេះ អ្វីដែលកាន់តែនឹកស្មានមិនដល់ទៀតនោះ ក្រោយពីប៉ះគ្នាក្នុងក្រុមតែមួយនាសប្តាហ៍ទី ១៦ នេះហើយ នៅសប្តាហ៍ក្រោយ ពោលគឺសប្តាហ៍ទី ១៧ បេក្ខជន រស្មី និង បេក្ខជន លីនដា នឹងប៉ះគ្នាក្នុងក្រុមតែមួយសាជាថ្មីទៀត។ នេះបើតាមការបង្ហោះឈុតខ្លះៗក្នុងកម្មវិធី MasterChef Cambodia រដូវកាលទី ៣៕