ឱកាសក្លាយជាមន្ត្រីរាជការ! ក្រសួងចំនួន ៣ នៅកម្ពុជា កំពុងជ្រើសរើសមន្ត្រីក្របខណ្ឌ សរុបជាង ១ ពាន់កន្លែង
គិតត្រឹមថ្ងៃទី ២៣ ខែតុលា ឆ្នាំ ២០២៤ នេះ ក្រសួងមុខងារសាធារណៈ បានចេញសេចក្តីជូនដំណឹង និង កំពុងបើកទទួលពាក្យសម្រាប់ការប្រឡងប្រជែងចំនួន៤ គឺ ដើម្បីបម្រើការងារក្របខណ្ឌនៅក្រសួងចំនួន ៣ រួមមាន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង ក្រសួងមុខងារសាធារណៈ។
ក្នុងនោះ សម្រាប់ការប្រឡងប្រជែងទាំង ៤ មានដូចជា ៖
១. មន្ត្រីកសិកម្មឃុំ ចំនួន ១០០០ កន្លែង សម្រាប់ក្របខណ្ឌក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ
២. មន្ត្រីនៃអគ្គនាយកដ្ឋានរតនាគារជាតិ ចំនួន ១០០ កន្លែង សម្រាប់ក្របខណ្ឌក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ
៣. សិស្សមន្ត្រីក្រមការជំនាន់ទី ១១ ចំនួន ១៨០ កន្លែង
៤. សិស្សមន្ត្រីជាន់ខ្ពស់ជំនាន់ទី ១៣ ចំនួន ៥០ កន្លែង ដើម្បីចូលសិក្សានៅសាលាភូមិន្ទរដ្ឋបាល។
សូមបេក្ខជនត្រៀមខ្លួនឱ្យបានរួចរាល់ សម្រាប់ការប្រឡងប្រជែង ហើយសូមជូនពរបេក្ខជនទាំងអស់ទទួលបានជោគជ័យ និង សម្រេចតាមក្តីប្រាថ្នារៀងៗខ្លួន។ សូមស្វែងរកតំណភ្ជាប់ និង តាមរយៈការស្កែនដែលមានភ្ជាប់ជូនដើម្បីដាក់ពាក្យចូលរួមប្រឡងប្រជែង។
១. មន្ត្រីកសិកម្មឃុំ https://go.gov.kh/era/agric1000
២. មន្ត្រីនៃអគ្គនាយកដ្ឋានរតនាគារជាតិ https://go.gov.kh/era/eco01
៣. សិស្សមន្ត្រីក្រមការ https://go.gov.kh/era/mcskkr
៤. សិស្សមន្ត្រីជាន់ខ្ពស់ https://go.gov.kh/era/mcsehf ៕