(វីដេអូ) ភ្ញាក់ផ្អើល! មុននេះមានស្ត្រីម្នាក់ព្យាយាមលោ/-ត រត់គេចចេញពីបន្ទប់ក្នុងសណ្ឋាគារមួយ នៅក្រុងព្រះសីហនុ
មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គម បាននាំគ្នាផ្ទុះការភ្ញាក់ផ្អើល និង ចែករំលែកបន្តគ្នាព្រោងព្រាត បន្ទាប់ពីបានជ្រាបករណីស្ត្រីម្នាក់បានព្យាយាមលោតរត់ចេញពីសណ្ឋាគារមួយកន្លែង ស្ថិតក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ។
ទាក់ទិនទៅនឹងករណីដ៏ភ្ញាក់ផ្អើលនេះ បើតាមការឱ្យដឹងពីគណនីដែលមានឈ្មោះ Huy Bunleng News បានបញ្ជាក់នៅថ្ងៃទី ០៨ ខែកក្កដា ឆ្នាំ ២០២៤ នេះ ឱ្យបានដឹងថា អាជ្ញាធរ រួមនឹងសមត្ថកិច្ចចម្រុះក្នុងខេត្តព្រះសីហនុ បានជួយសង្គ្រោះស្ត្រីជនជាតិថៃម្នាក់ បន្ទាប់ពីស្រ្តីរូបនេះព្យាយាមលោតដើម្បីរត់គេចចេញពីបន្ទប់ក្នុងសណ្ឋាគារមួយកន្លែង នៅម្តុំរង្វង់មូលត្រីដូហ្វីន ក្នុងសង្កាត់ ៣ ក្រុងព្រះសីហនុ នៅព្រឹកថ្ងៃទី ៨ ខែកក្ដដា ឆ្នាំ ២០២៤ នេះ។
ចំពោះករណីនេះផងដែរ សមត្ថកិច្ចកំពុងតែធ្វើការស្រាវជ្រាវជាបន្ត៕
សូមទស្សនាវីដេអូនៅខាងក្រោម ៖