ថ្ងៃនេះបើអារម្មណ៍អាប់អួ អានពាក្យ ៣ ឃ្លានេះរបស់ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ជីវិតនឹងមានពន្លឺឡើងវិញ
មិនថាមមាញឹកយ៉ាងណា ជារឿយៗ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី លោកតែងឆ្លៀតចែករំលែកនូវអ្វីដែលជាចំណេះដឹង ជាគន្លឹះ និង ជាការលើកទឹកចិត្តទៅកាន់មហាជន។ ថ្ងៃរីករាយមិនមែនមានរាល់ថ្ងៃនោះទេ ដូច្នេះបើថ្ងៃនេះមានអារម្មណ៍អាប់អួ អារម្មណ៍ធ្លាក់ចុះ ពាក្យ ៣ ឃ្លាខាងក្រោមរបស់ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី នឹងជួយឱ្យអ្នកមានស្មារតី ក៏ដូចជាការគិតប្រកបដោយថាមពលឡើងវិញ។
១. ពាក្យថា «ទេ» មិនសន្មតថា «ទេ» ឡើយ ហើយពាក្យថា «ព្រម» ក៏មិនសន្មតថា «ព្រម» ដែរ។ បើពុំទាន់ដល់ដំណាក់កាលចុងក្រោយ គឺពុំមែនមានន័យថាអស់ផ្លូវនោះទេ។ ដូច្នេះសូមកុំបោះបង់ឱ្យសោះ។
២. យើងទាំងអស់គ្នាកើតមកសុទ្ធតែដើម្បីធ្វើជាអ្នកដឹកនាំ បើមិនដឹកនាំអ្នកដទៃ ក៏ដឹកនាំខ្លួនឯងដែរ។ ដូច្នេះសូមម្ចាស់ការលើខ្លួនឯង។
៣. អ្វីដែលមើលមិនឃើញ ស្តាប់មិនឮ មានន័យថាអត់កើតឡើងទេ។ ដូច្នេះមុននឹងវិនិច្ឆយអ្វីមួយ ចូរមើលឱ្យឃើញផ្ទាល់ភ្នែក និង ស្ដាប់ឮនឹងត្រចៀកជាមុនសិន។ ប៉ុណ្ណឹងហើយនៅតែមានខុស នៅតែមានច្រឡំ។ ដូច្នេះសូមពិចារណាឱ្យបានគ្រប់ជ្រុងជ្រោយមុននឹងធ្វើសេចក្តីសន្និដ្ឋាន៕