បែកគូស្នេហ៍មិនប៉ុន្មាន Bow Benjawan ចូលពេទ្យធ្វើរឿងសំខាន់មួយ រហូតអ្នកគាំទ្រលាន់មាត់និយាយឱ្យព្រាត
មួយរយៈធំហើយដែលតារាស្រី Bow Benjawan និង អតីតគូស្នេហ៍របស់នាង គឺតារាប្រុស Got បានបញ្ចប់ទំនាក់ទំនងគ្នា បើទោះបីជាការចែកផ្លូវនេះធ្វើឱ្យមហាជនអ្នកគាំទ្រ និង មិត្តៗសិល្បៈជាច្រើនមានការសោកស្តាយក៏ដោយ តែអ្នកទាំងពីរក៏បានបញ្ជាក់ច្បាស់ហើយថា ស្នេហាអ្នកទាំងពីរមិនអាចបន្តមុខបានទៀតឡើយ ដោយសារតែការរស់នៅមិនចុះសម្រុងគ្នា។
ក្រោយបែកបាក់ស្នេហ៍ចាស់មិនបានប៉ុន្មាន ស្រាប់តែថ្មីៗនេះ Bow Benjawan សម្រេចចិត្តចូលពេទ្យដើម្បីប្រើប្រាស់វិធីភ្ញាស់មេជីវិតញី ដែលភាសាអង់គ្លេសហៅថា «Egg Freezing or Oocyte Cryopreservation» ដើម្បីងាយស្រួលក្នុងការមានកូនថ្ងៃខាងមុខ។ ដោយសារតែរឿងនេះបានធ្វើឱ្យមហាជនគិតថា នាងមានអ្នកស្អំបេះដូងថ្មី ហើយគិតចង់សាងគ្រួសារហើយមើលទៅ ទើបបានជាធ្វើរឿងនេះ។
យ៉ាងណាមិញ ជុំវិញរឿងនេះដែរ តារាស្រី Bow Benjawan បានចេញមុខបកស្រាយថា នាងមិនទាន់មានអ្នកស្អំបេះដូងថ្មីឡើយ មូលហេតុដែលនាងសម្រេចចិត្តទៅភ្ញាស់មេជីវិតញីនោះ ដោយសារតែអរម៉ូននាងខ្សោយខ្លាចពិបាកយកកូននាពេលអនាគត ទើបនាងសម្រេចិត្តធ្វើរឿងនេះ៕