(វីដេអូ) រំភើបណាស់! អ្នកតំណាងខាងកំណត់ត្រាពិភពលោក បានមកដល់ទឹកដីសៀមរាបហើយ ជាមួយការស្វាគមន៍យ៉ាងកក់ក្ដៅ
នៅថ្ងៃទី ១១ ខែមេសា ឆ្នាំ ២០២៣ នេះ ដែលជាថ្ងៃបំបែកកំណត់ត្រាពិភពលោកក្រោមប្រធានបទ «បេះដូងច្រើនជាងគេក្នុងពិភពលោក» នៅវេលាម៉ោង ៤ ល្ងាចនេះ នៅបរិវេណមុខប្រាសាទអង្គរវត្ត។
យ៉ាងណាមិញ ឯកឧត្ដម ហ៊ុន ម៉ានី ដែលជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅថ្ងៃនេះក៏បានបង្ហោះវីដេអូក្នុង TikTok របស់ឯកឧត្ដមដោយបង្ហាញឱ្យឃើញថា អ្នកតំណាងរបស់អង្គការ Guiness World Record បានមកដល់ទឹកដីសៀមរាប ព្រមទាំងបានទទួលការស្វាគមន៍យ៉ាងកក់ក្ដៅពីក្រុមការងារថែមទៀតផង។
ជាមួយគ្នានេះដែរ សហភាពសហព័ន្ធយុវជនកម្ពុជា ក៏បានបង្ហោះសារស្វាគមន៍តំណាងស្ថាប័ន Guinness World Records ដែលបានមកដល់ក្រុងសៀមរាប នាព្រឹកថ្ងៃ ១១ ខែមេសា ឆ្នាំ ២០២៣ ដើម្បីត្រួតពិនិត្យ និង រាប់ «បេះដូងច្រើនជាងគេលើពិភពលោក» ដែលតាំងបង្ហាញនៅប្រាសាទអង្គរវត្ត និង ដើម្បីដាក់បញ្ចូលក្នុងការបំបែកឯតទគ្គកម្ម។