នៅតែអ៊េមខ្លាំង! សារ៉ាយ សក្ខណា ថតរូបបង្ហាញផ្ទៃពោះយ៉ាងរំភើប ខណៈពពោះកូនទី ៣ បាន ៤ ខែ
ពិតណាស់ ស្របពេលចំណងអាពាហ៍ពិពាហ៍គំរប់ខួប ១០ ឆ្នាំ ដែលទទួលបានជីវិតគ្រួសារដ៏ពេញលេញពេញដោយក្ដីសុខ និង កូនប្រុសស្រីទាំង ២ រៀងធំៗបន្តិច ថ្មីៗកន្លងទៅ តារាសម្ដែងស្រី សារ៉ាយ សក្ខណា និង ស្វាមី ក៏បានប្រកាសដំណឹងល្អ ដែលអ្នកទាំងពីរទទួលបានសមាជិកថ្មីម្នាក់ទៀតហើយ គឺអ្នកនាង សារ៉ាយ សក្ខណា កំពុងពពោះកូនក្នុងផ្ទៃជាទាយាទទី ៣។
យ៉ាងណាមិញ តាមរយៈការបង្ហោះរបស់ អ្នកនាង សារ៉ាយ សក្ខណា ដែលបង្ហាញរូបភាពពិនិត្យផ្ទៃពោះលើ Story Fb កាលពីថ្មីៗកន្លងទៅ អ្នកនាងក៏ពុំទាន់បានប្រាប់ពីអាយុ និង ភេទកូនក្នុងផ្ទៃនៅឡើយ ដោយគ្រាន់តែរៀបរាប់ថា ៖ «ពេទ្យឆែកមើលម្រាមដៃអូនគ្រប់ ឬអត់? អូនលើកមេដៃឱ្យថាល្អ»។
ដោយឡែក ក្រោយពីប្រាប់ពីដំណឹងល្អពពោះកូនទី ៣ ថ្មីៗនេះ ក៏បានឃើញអ្នកនាង សារ៉ាយ សក្ខណា បង្ហោះរូបភាពប៉ុន្មានសន្លឹកបង្ហាញផ្ទៃពោះលើកដំបូងយ៉ាងរំភើប ព្រមទាំងប្រាប់ពីអាយុកូនក្នុងផ្ទៃបានឱ្យដឹងថាកូនរបស់អ្នកនាងបាន ៤ ខែហើយផងដែរ៕