ការសិក្សាថ្មី៖ ការយំជួយឱ្យស្រកគីឡូ ហើយម៉ោងយំល្អបំផុតសម្រាប់ស្រកគីឡូចាប់ពីម៉ោង ៧ ទៅ ១០ យប់
ការសិក្សាថ្មីមួយ បានរកឃើញថា ការយំ ជាពិសេសយំដោយប្រើប្រាស់មនោសញ្ចេតនាខ្លាំង អាចជួយឱ្យយើងស្រកគីឡូបាន។ ចំពោះមូលហេតុនោះគឺដោយសារតែអរម៉ូនពីការយំនោះ ជួយបង្កើនកម្រិត Cortisol ដែលវាតែងតែកើតមានឡើង ពេលដែលយើងមានអារម្មណ៍មិនសូវល្អ។
តាមពិតទៅ ទឹកភ្នែកដែលបណ្ដាលមកពីភាពតានតឹង គឺរកឃើញថាមានសមត្ថភាពអាចកម្ចាត់សារធាតុពុលជាច្រើនប្រភេទចេញពីរាងកាយ។ ហេតុនេះហើយបានជាអ្នកជីវវិទ្យា William Frey បានសន្មតថា ការយំ អាចជួយសម្អាតសារធាតុពុលទាំងឡាយដែលប្រមូលផ្ដុំឡើងនៅពេលដែលមនុស្សយើង កើតមានអារម្មណ៍តានតឹងមិនល្អ។
ជាងនេះទៅទៀត រាងកាយរបស់យើង ក៏នឹងមិនអាចបន្តរក្សាទុកខ្លាញ់ច្រើន នៅពេលដែលយើងសម្រក់ទឹកភ្នែក ព្រោះថារាល់អរម៉ូនស្ត្រេសទាំងប៉ុន្មានគឺត្រូវបានកម្ចាត់ និងបញ្ចេញចោលអស់ហើយ។ ជាមួយគ្នានេះដែរ អ្នកវិទ្យាសាស្ត្របានណែនាំថា ពេលវេលាយំដែលល្អបំផុត គឺចាប់ពីម៉ោង ៧ យប់ ទៅដល់ម៉ោង ១០ យប់៕