ក្ដៅៗ! មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ បដិសេធ និង បកស្រាយចំពោះការផ្សព្វផ្សាយព័ត៌មានមិនពិតពាក់ព័ន្ធជំងឺអេដស៍
ថ្មីៗនេះ លើបណ្ដាញសង្គមទាំងហ្វេសប៊ុក និង TikTok កំពុងផ្ទុះការចាប់អារម្មណ៍ចែករំលែកខ្លាំងពីរឿងរ៉ាវនៃអ្នកកើតជំងឺអេដស៍ ជាពិសេសគឺចែករំលែកជុំវិញព័ត៌មានមួយដែលផ្សព្វផ្សាយពីចំនួនអ្នកកើតជំងឺអេដស៍ក្នុងខេត្តតាកែវ និង ខេត្តព្រះសីហនុមានច្រើនជាងគេ។
តាមរយៈការចែករំលែកបន្តគ្នាពីមួយទៅមួយរបស់មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គម មានខ្លឹមសារដូចតទៅ ៖ «HIV មេរោគអេដស៍កំពុងកើនឡើងខ្លាំង ៖
– ខេត្តព្រះសីហនុ ជាប់លំដាប់លេខ ១
– ខេត្តតាកែវ ជាប់លំដាប់លេខ ២
ក្រោយសង្កេតឃើញលើបណ្ដាញសង្គមបានផ្ទុះការចែករំលែកខ្លាំងជុំវិញព័ត៌មានជំងឺអេដស៍នេះឡើង នៅថ្ងៃទី ១១ ខែធ្នូ ឆ្នាំ ២០២៤ មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និង កាមរោគ នៃក្រសួងសុខាភិបាល ក៏បានចេញនូវសេចក្ដីបំព្លឺព័ត៌មាន ដោយធ្វើការប្រកាសបដិសេធ និង ច្រានចោលចំពោះការផ្សព្វផ្សាយព័ត៌មានណាដែលមិនពិត និង គ្មានមូលដ្ឋានច្បាស់លាស់ទាំងនេះ ដែលបង្កឱ្យមានការភាន់ច្រឡំ។
តាមរយៈសេចក្ដីបំព្លឺព័ត៌មាននេះដែរ មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ ក៏បានសូមសំណូមពរឱ្យរាល់គណនីហ្វេសប៊ុក TikTok ឬ វេទិកាណាដែលបានចែករំលែកព័ត៌មានណាដែលមិនពិត លុបចេញ ឬ ធ្វើការកែតម្រូវភ្លាមៗ និង សូមឱ្យមហាជនជៀសវាងក្នុងការជឿ ឬ ចែករំលែកព័ត៌មានដែលមិនមានប្រភពច្បាស់លាស់ផងដែរ៕
សូមអានសេក្ដីបំព្លឺលម្អិតខាងក្រោម៖