អ្នកគាំទ្របើកភ្នែកធំៗ ក្រោយឃើញសម្រស់ឪពុករបស់ Zhao Lusi មុខមាត់សង្ហាខ្លាំងមិនចាញ់តារា
ថ្មីៗនេះ រូបភាពរបស់តារាសម្ដែងស្រី Zhao Lusi ថត selfie ជាមួយឪពុកនៅក្នុងឡាន កំពុងផ្ទុះការចាប់អារម្មណ៍ខ្លាំងពីអ្នកគាំទ្រ។ ក្នុងរូបថតនោះដែរ Zhao Lusi អង្គុយនៅកៅអីមុខខាងស្ដាំ ខណៈឪពុករបស់នាងជាអ្នកបើកឡាន ដែលមើលទៅឪពុកកូនតារាមួយគូនេះ ពោរពេញដោយភាពកក់ក្ដៅឱ្យគ្នាជាខ្លាំង។
ក្រៅពីរូបមួយសន្លឹកនេះដែរ រូបភាព ២ ទៀតរវាងឪពុកកូនតារាស្រី Zhao Lusi ក៏បានធ្វើឱ្យមហាជនជាច្រើនកោតសរសើរ និងច្រណែនពីចំណងគ្រួសារនាងជាខ្លាំង។ អ្វីដែលពិសេសជាងនេះទៅទៀតនោះ មហាជនក៏សរសើរខ្លាំងលើរូបសម្រស់របស់ឪពុកនាងដែរថា នៅក្មេង ស្រស់សង្ហាខ្លាំង ដូចនេះមិនចម្លែកនោះឡើយ ដែល Lusi មានមុខមាត់គួរឱ្យស្រឡាញ់បែបនេះ។
គួរឱ្យដឹងថា នេះមិនមែនលើកទីមួយឡើយ ដែលឪពុករបស់ Zhao Lusi ទទួលបានការសរសើរពីមហាជន។ ជាក់ស្ដែង រូបភាពចាស់ៗកាលពីក្មេងរបស់លោក ក៏ត្រូវបានមហាជនគាស់កកាយឡើងមក បង្ហាញឱ្យឃើញថា កាលពីក្មេង លោកពិតជាមានរូបរាងមុខមាត់សង្ហាខ្លាំង រាយមន្តស្នេហ៍មិនធម្មតាឡើយ៕