ដើរលេងយប់ៗចំណាំមើល! សុខៗឃើញសត្វចិញ្ចឹមមានអាការប្លែកៗ ៥ នេះ ច្បាស់ហើយវាចង់ប្រាប់ថាមានខ្មោចតាម
កន្លងទៅច្រើនជំនាន់មកហើយ ដែលយើងទាំងអស់គ្នាត្រូវបានដូនតាយើងប្រាប់ថា សត្វដែលយើងចិញ្ចឹមអាចមើលឃើញអមនុស្ស ហើយពាក្យទំនៀមនេះ មានជាយូរយារណាស់មកហើយ តាំងពីសម័យបុព្វកាលមកម្ល៉េះ។
យ៉ាងណា គេនៅតែមិនមានលក្ខណៈវិនិច្ឆ័យណាមួយសម្គាល់ដើម្បីឱ្យដឹងថា សត្វចិញ្ចឹម ជាពិសេសសត្វឆ្មា និង សុនខ បានឃើញនោះឡើយ ព្រោះសត្វលោកទាំងអស់មិនចេះភាសាមនុស្ស ស្របពេលដែលមនុស្សតិចណាស់ដែលចេះភាសាសត្វ។ ទោះជាយ៉ាងនេះ ក៏មានសញ្ញាសម្គាល់របស់វា ដោយពេលខ្លះសត្វចិញ្ចឹមរបស់យើងបានឃើញខ្មោច ហើយចង់ប្រាប់យើងថាមានខ្មោចនៅជាមួយយើង តែយើងមិនចាប់អារម្មណ៍។ ថ្ងៃនេះ «ប្រជាប្រិយ» នឹងនាំយកសញ្ញាសម្គាល់ដ៏ឆ្លាតវៃទាំង ៥ ដើម្បីជូនលោកអ្នកជ្រាបថា សត្វចិញ្ចឹមរបស់អស់លោកអ្នកបានឃើញអមនុស្ស។ សញ្ញាសត្វចិញ្ចឹមបានឃើញអមនុស្ស មានដូចជា ៖
១. កំពុងប្រដេញតាមអ្វីម្យ៉ាងដែលអរូប
អត្ថន័យនៃពាក្យថា ប្រដេញ មានច្រើនសណ្ឋានដែលអ្នកគួរអង្កេតតាមដានលើសត្វចិញ្ចឹមអ្នកដោយផ្តើមពីអាការអន្ទះអន្ទែងរបស់សត្វចិញ្ចឹមអ្នក។ ពេលខ្លះសុនខ ឬ សត្វឆ្មារបស់អ្នកហាក់ជំទាស់នឹងការសម្លឹងមើលទៅមុខអ្នក ដោយបែរមកទៅរករកអ្វីផ្សេង។ ការប្រដេញ ជាសញ្ញាសម្គាល់មួយសបង្ហាញពីវត្តមានរបស់អរូបដែលអ្នកមិនអាចមើលឃើញ តែអ្នកអាចមើលតាមទិសដែលពួកវាប្រដេញបាន ស្របពេលដែលប្រដេញ អាចលើសពីការរត់តាម តែសត្វចិញ្ចឹមរបស់អ្នកនៅស្ងៀម តែប្រស្រីភ្នែកវាហាក់រត់ដេញតាមអ្វីម្យ៉ាងដែលធ្វើឲ្យគ្រាប់ភ្នែកវាបើកធំ និង រត់ទៅលិចទៅកើត។ អបអរសាទរ អ្នកកំពុងនៅជាមួយអមនុស្សហើយ។
២. ព្រុស ឬ កំញើញ
ជាសញ្ញាដ៏ងាយយល់ និង រមែងមានវត្តមានក្នុងកុនរន្ធត់។ វានឹងរន្ធត់បំផុត ប្រសិនបើអ្នកនៅផ្ទះតែឯង តែបន្ថែមពីលើចំណុចមួយចំនួន ដែល «ប្រជាប្រិយ» ធ្លាប់បានលើកឡើងម្តងហើយ កាលពីអត្ថបទមុន ពីវិធីសម្គាល់ក្លិនចម្លែកក្នុងបន្ទប់ ព្រោះបើអមនុស្សមានបំណងល្អលើអ្នក វានឹងជះក្លិនក្រអូប ហើយបើវាមានក្លិនស្អុយ បង្ហាញថាអមនុស្សនោះមានចេតនាមិនល្អមកលើអ្នកហើយ។ សម្រាប់ការព្រុស និង កំញើញរបស់សត្វមានន័យថា មានអ្វីមួយដែលមិនធម្មតាមានវត្តមាននៅកន្លែងអ្នកស្ថិតនៅ។
៣. សត្វចិញ្ចឹមឈរពាំងការពារអ្នក
ចូរសង្កេតមើលអារម្មណ៍ និង កន្ទុយរបស់ពួកវា បើវាព្រុសបែបកំញើញ ការស្រែកខ្លាំងជាមួយនឹងសូរគ្រហឹម សបង្ហាញថាមានខ្មោចមានបំណងមិនល្អមកលើអ្នកហើយ។ ឆ្កែ ឬ ឆ្មារបស់អ្នកជាសត្វដែលពូកែចង់ដឹង និង ខ្វាយខ្វល់រឿងគ្រប់យ៉ាងនៅក្នុងបរិវេនអ្នករស់នៅជំនួសយើង ហើយពេលមានរឿងមិនល្អកើតឡើងពួកវានឹងព្យាយាមលាក់ខ្លួនពីក្រោយអ្នក ឬ ឈរនៅមុខអ្នកដើម្បីការពារអ្នក តែបើសុខៗវាព្រុស ឬ យំទម្រង់បក់កន្ទុយ សបង្ហាញថាអមនុស្សនោះមានបំណងល្អលើអ្នក ប្រជាជនចិនជឿថា ពេលខ្លះវិញ្ញាណនោះ អាចជាសមាជិកគ្រួសារអ្នកដែលបានអនិជច្ចកម្មក៏ថាបាន។
៤. ចរិតចង់ទាក់ទាញចំណាប់អារម្មណ៍
សុខៗឆ្កែរបស់អ្នករត់ទៅទ្វារចូល ហើយរត់មកអ្នករួចរត់ទៅទ្វារចូលទៅមកៗ រួចវាបានរមៀល និង យកខ្នងវាកិនជើងអ្នកទៅមក ងើយពោះឡើងលើ ហើយលៀនអណ្តាត យ៉ាងគួរឲ្យស្រឡាញ់ អ្នកប្រហែលគិតថាវាចង់ឲ្យអ្នកអង្អែលពោះវា ព្រោះសត្វវាចូលចូលចិត្តបែបនេះ ទាំងឆ្មា និង ឆ្កែ តែធាតុពិតអ្នកត្រូវសង្កេតមើលអាការទឹកមុខរបស់វា ពេលខ្លះវាចង់បង្ហាញប្រាប់អ្នកថា អម្បាញ់មិញពេលអ្នកបើកទ្វារដើរចូល មាននរណាមិនដឹងដើរចូលមកជាមួយអ្នកចូលក្នុងបន្ទប់ ហើយវាធ្លាប់ឃើញជននោះនៅខាងមុខផ្ទះ ត្រូវគេជិះកិនទៅមក ពេលនេះដើរចូលបន្ទប់យើង ដោយមនុស្សនោះលៀនអណ្តាតបែបនេះ ហើយសត្វអ្នកធ្វើតម្រាប់តាម តែអ្នកមិនបានចាប់អាម្មណ៍។
៥. អាការអន្ទះអន្ទែង
សត្វមួយចំនួនធ្វើសកម្មភាពរំខានអ្នកមិនឲ្យអ្នកធ្វើអ្វីបាន។ វាប្រហែលជាមានអរូបប្លែកមុខនៅក្នុងបន្ទប់អ្នក ដែលភាគច្រើនសត្វចិញ្ចឹមអ្នកជ្រើសយកការសម្រេចចិត្តជួសអ្នក វាប្រហែលជាដឹងរឿងអ្វីម្យ៉ាង។ តួយ៉ាងប៉ែកបស្ចិម ជឿថាសត្វមានញាណទី ៦ ការស្តាប់ដែលជ្រើសរើសបាននូវការដឹងរឿងហេតុកើតឡើងមុន ដែលអាការនោះវាអាចខុសពីចរិតលក្ខណៈធម្មតារបស់វា។ បើអ្នកកំពុងមានផែនការចង់ចេញក្រៅ ឬ រៀបចេញដំណើរ តែត្រូវបានរំខានដោយសត្វចិញ្ចឹម ដូចជាការទាញសោ ឈរពាំងផ្លូវ ខាំសម្លៀកបំពាក់អ្នក ហើយពេលខ្លះអ្នកអាចខឹងនឹងការរំខានរបស់វាខ្លាំង ដោយសារវាធ្វើឲ្យឈុតដែលអ្នកត្រៀមចេញដំណើរត្រូវប្រឡាក់ ឬ ខាំរបស់របរ ដែលកំពុងសំខាន់សម្រាប់អ្នកក្នុងថ្ងៃនេះ ចូរដឹងថា សត្វចិញ្ចឹមអ្នកកំពុងពន្យារពេលគ្រោះថ្នាក់មួយឲ្យអ្នកហើយ វាអាចកំពុងឃើញអ្នកយកព្រលឹងកំពុងនៅក្បែរអ្នក និង រកវិធីបញ្ចៀសអ្នកពីគ្រោះថ្នាក់។ ជំនឿបុព្វបុរសនៅអាស៊ីខ្លះ ជឿថាសត្វទាំងនោះ ឃើញយមទូតមកដល់មុខផ្ទះ វាសុខចិត្តស្លាប់ឲ្យគេយកព្រលឹងវាទៅជំនួសយើងជាម្ចាស់ក៏មាន។
សង្ឃឹមថាអត្ថបទនេះ នឹងជួយឲ្យអ្នកយល់ច្រើនពីជម្រៅដួងចិត្តសត្វចិញ្ចឹមអ្នក ជាពិសេសពេលវារពឹស និង ធ្វើឲ្យរបស់មួយចំនួនរបស់អ្នកខូចខាត អ្នកនឹងលែងខឹង៕