ដើមរកាដែករង់ចាំ! សញ្ញា ៣ យ៉ាង បង្ហាញថាអ្នកកំពុងស្រឡាញ់សង្សារគេ
ការស្រលាញ់សង្សារគេ វាជារឿងមិនគួរកើតមានឡើងនៅក្នុងទំនាក់ទំនងស្នេហា។ តែយ៉ាងណា កន្លងមកនៅតែមានអ្នកមួយចំនួនបានលួចចាប់ចិត្តសង្សារគេ និង ខ្លះរហូតស្ម័គ្រលួចទំនាក់ទំនងបែបស្ងប់ស្ងាត់ទៀតផង។ បើជៀសបានគួរជៀស នេះជាសញ្ញាទាំង ៣ ដែលបង្ហាញថាអ្នកកំពុងចាប់ចិត្តលើសង្សារគេ។
១. គិតពីគេគ្រប់ពេល
អ្នកមានអារម្មណ៍ថា អ្នកកំពុងគិតពីសង្សាររបស់មិត្តភក្តិគ្រប់ពេល ឬលើសពីធម្មតា។ អាចជាការស្រមើស្រមៃឃើញខ្លួនឯងនៅជាមួយគេ រម្លឹកការសន្ទនាគ្នាកន្លងមក ឬមានអារម្មណ៍រំភើបនៅពេលឃើញគេ។ បើអ្នកសម្គាល់ឃើញថា សង្សាររបស់មិត្តភក្តិ តែងតែលេចឡើងនៅក្នុងការគិតរបស់អ្នក នេះហើយសបញ្ជាក់ថាអ្នកមានអារម្មណ៍ជ្រាលជ្រៅចំពោះគេ។
២. ប្រចណ្ឌ ឬ ច្រណែន
អ្នកអាចមានអារម្មណ៍ប្រចណ្ឌឬច្រណែននៅពេលអ្នកឃើញពួកគេនៅជាមួយគ្នា ឬឮគេនិយាយពីទំនាក់ទំនងផ្អែមល្ហែមរបស់ពួកគេ។ នេះអាចបង្ហាញពីអារម្មណ៍មិនស្រួលឬកើតទុក្ខ នៅពេលដែលពួកគេបានបង្ហាញការស្រលាញ់ចំពោះគ្នា ឬនិយាយអំពីគម្រោងរបស់ពួកគេជាមួយគ្នា។ ការមានអារម្មណ៍ចង់ប្រកួតប្រជែងជាមួយមិត្តភក្តិ ឬចង់ឱ្យខ្លួនឯងក្លាយជាមិត្តភក្តិដើម្បីជាគូនឹងគេ វាអាចបង្ហាញច្បាស់ថាអ្នកមានអារម្មណ៍មនោសញ្ចេតនាទៅលើគេ។
៣. ឆ្លៀតពេលដើម្បីបាននៅក្បែរសង្សារគេ
មិនថារវល់យ៉ាងណា អ្នកនឹងឆ្លៀតពេលដើម្បីនៅក្បែរសង្សាររបស់មិត្តភក្តិ ជាពិសេស ពេលមិត្តភក្តិមិននៅ អ្នកសុខចិត្តឆ្លៀតនៅក្បែរជានិច្ច។ វារាប់បញ្ចូលទាំងការហៅគេចេញទៅក្រៅ ឬរិះរកវិធីដើម្បីបាននិយាយរឿងផ្ទាល់ខ្លួនជាមួយគេ។ អាចថាអ្នកព្យាយាមបង្ហាញឱ្យគេដឹងថា អ្នកចាប់អារម្មណ៍លើគេលើសពីមិត្តភក្តិ។
ជារួមមក បើអ្នករកឃើញថាខ្លួនឯងមានសញ្ញាទាំងនេះ វាពិតជាចាំបាច់ដែលអ្នកគួរតែប្រញាប់ដាស់ខ្លួនឯងឱ្យត្រលប់មកវិញ និង ពិចារណាទៅលើផលអាក្រក់ ដែលប៉ះពាល់ទាំងទំនាក់ទំនងរវាងមិត្តភក្តិ និង ស្នេហារបស់ពួកគេ៕