ប្រពន្ធខឹងតូង ការហើយប្តីទិញខ្ទឹមថ្មឱ្យជាកាដូ តែដល់ពេលដឹងតម្លៃខ្ទឹម ខឹងលើសដើមទៀត
ស្រ្តីម្នាក់មិនសុខចិត្តជាមួយប្តីខ្លាំង ព្រោះទៅក្រេបទឹកឃ្មុំមួយទាំងមូល បែរទិញខ្ទឹមថ្មឱ្យ តែចុងក្រោយភ្ញាក់ផ្អើលខ្លាំង ព្រោះតាមពិតជាវត្ថុមានតម្លៃ ថ្លៃរហូតដល់ទៅរាប់ពាន់ដុល្លារ។
ស្រ្តីជាភរិយាបានរៀបរាប់ឱ្យដឹងថា ក្រោយពីរៀបការហើយ ខ្លួន និង ស្វាមី បានទៅក្រេបទឹកឃ្មុំជាមួយគ្នា ហើយប្តីក៏បានទិញកាដូឱ្យ តែនាងឃើញហើយ ពិតហួសចិត្តខ្លាំង ព្រោះជាខ្ទឹមថ្មប្លែកៗ មើលទៅមិនស្អាត មិនដឹងយកមកធ្វើអ្វី ខុសពីប្តីគេដែលឱ្យសុទ្ធតែមាសពេជ្រទៅប្រពន្ធ។ ក្រោយមក នាងរឹតតែខឹងថែមទៅទៀត បន្ទាប់ពីដឹងថា ប្តីទិញខ្ទឹមចម្លែកនេះ មកក្នុងតម្លៃជាង ៧ ពាន់ដុល្លារ ចំណែកប្តីក៏បានព្យាយាមពន្យល់ប្រពន្ធថា នេះមិនមែនជាខ្ទឹមថ្មធម្មតា តែនាងមិនស្តាប់ឡើយ។
ចុងក្រោយ នាងនៅតែមិនអស់ចិត្ត ទើបយកខ្ទឹមនេះទៅឱ្យអ្នកជំនាញត្រួតពិនិត្យទើបដឹងថា វាធ្វើឡើងពីថ្មយក់ពិតៗ ដែលជាថ្មមានតម្លៃ ហើយដែលប្តីនាងទិញបានក្នុងតម្លៃ ៧ ពាន់ដុល្លារពិតជាល្អណាស់ ព្រោះឥឡូវនេះ បើយកទៅលក់តម្លៃអាចនឹងឡើងគុណនឹងដប់ឯណោះ គឺចាប់ប្រហែលពីជាង ៧ ទៅ ៨ ម៉ឺនដុល្លារ។
អ្នកជំនាញបានឱ្យដឹងទៀតថា ប្តីរបស់នាងជាមនុស្សភ្នែកល្អណាស់ អាចស្គាល់ពីតម្លៃ និង ភាពស្រស់ស្អាតរបស់វត្ថុ ហើយអ្វីដែលសំខាន់ មើលទៅប្រហែលជាស្រឡាញ់ប្រពន្ធខ្លាំងណាស់ហើយ ទើបប្រគល់វាទៅឱ្យនាងនោះ។ យ៉ាងណាមិញ កាលបើបានឮបែបនេះហើយ ប្រពន្ធពិតជាភ្ញាក់ផ្អើលខ្លាំងណាស់ ហាក់មិនគួរឱ្យជឿឡើយថា ខ្ទឹមថ្មចម្លែក ដែលប្តីឱ្យមក ពិតជាមានតម្លៃដល់ថ្នាក់នេះ៕