ពិតជាព័ត៌មានដែលធ្វើឱ្យមានការភ្ញាក់ផ្អើលខ្លាំងណាស់ ដែលប្រទេសម៉ូរ៉ុកបានដាក់ផែនការនឹងសម្លាប់សត្វសុនកចំនួន ៣ លានក្បាលនៅទូទាំងប្រទេសរបស់ខ្លួន ដើម្បីរៀបចំសណ្តាប់ធ្នាប់ត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះបាល់ទាត់ FIFA ពិភពលោកនាឆ្នាំ ២០៣០ ខាងមុខ។
តាមព័ត៌មានឱ្យដឹងថា ប្រទេសម៉ូរ៉ុកកំពុងតែជួបបញ្ហារឿងមានសត្វសុនខអនាថាជាច្រើនកំពុងតែរស់នៅយ៉ាងគ្មានសណ្តាប់ធ្នាប់នៅតាមផ្លូវក្នុងប្រទេស ទើបដាក់ផែនការត្រៀមសម្លាប់ពួកវាចោលចំនួន ៣ លានក្បាល ដើម្បីរៀបចំសណ្តាប់ធ្នាប់ឡើងវិញ ជាពិសេសគឺត្រៀមធ្វើខ្លួនជាម្ចាស់ផ្ទះ FIFA នៅក្នុងឆ្នាំ ២០៣០ ខាងមុខ។
យ៉ាងណាមិញ លោក Jane Goodall ដែលជាអ្នកធ្វើយុទ្ធនាការដើម្បីការពារសិទ្ធិរបស់សត្វបានចេញមុខមកប្រតិកម្ម ដោយបានទាមទារឱ្យសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) បានមកស៊ើបអង្កេតរឿង និង បកស្រាយទៅលើរឿងនេះ។ តាមសហព័ន្ធសត្វអន្តរជាតិ (IAWPC) បានអះអាងថា សត្វសុនខត្រូវបានសម្លាប់គេដាក់ថ្នាំពុល ថែមទាំងមានការប្រើកាំភ្លើង ហើយក៏មានតំបន់ខ្លះក៏ចាប់ដាក់ឡាន និងយកទៅកន្លែងប្រហារ៕
ប្រភព៖ Sanook