(វីដេអូ) នាយក្រិន ទម្លាយក្រោយក្ស័យធនរយៈពេល ៥ ឆ្នាំ បានផុងខ្លួនក្នុងបំណុលជាង ៩ ម៉ឺនដុល្លារ
មហាជននិយមតាមដានរឿងរ៉ាវសិល្បៈ ជាពិសេសពាក់ព័ន្ធនឹងតារាកំប្លែង ទេស សុជន ហៅ នាយក្រិន ច្បាស់ជាបានជ្រាបហើយកាលពីអំឡុងចុងឆ្នាំ ២០១៩ លោកត្រូវបានភរិយាទី ២ រត់ចោល លួចផិតក្បត់មានអ្នកថ្មី ដោយបន្សល់ទុកកូនប្រុសស្រី ៣ នាក់ ឱ្យលោកមើលថែក្នុងបន្ទុក។
ក្រោយពីជួបរឿងខាងលើហើយ នាយក្រិន ក៏បាននាំកូនៗទាំង ៣ នាក់ចាកចេញពីភ្នំពេញ ដើម្បីទៅរស់នៅឯស្រុកកំណើតនាខេត្តបាត់ដំបង ខណៈមុខជំនួញបើកភោជនីដ្ឋានត្រូវក្ស័យធន់ និង របរមួយចំនួនទៀតរលំ។ មិនត្រឹមតែប៉ុណ្ណោះ អំឡុងពេលផ្អាកអាជីពសិល្បៈរស់នៅស្រុកកំណើត នាយក្រិន ក៏ធ្លាក់ខ្លួនឈឺផង ទទួលបន្ទុកចិញ្ចឹមបីបាច់កូនៗទាំង ៣ ផង និង ឪពុកចាស់ជរាទៀត។
យ៉ាងណាមិញ ថ្មីៗនេះ តាមជំនួបរវាង នាយក្រិន និង លោក សាវិន ហ្វីលីព ដែលបានទៅដល់ផ្ទះ នាយក្រិន នៅឯខេត្តបាត់ដំបង បានឱ្យដឹងថា លោកបានជំពាក់លុយគេជាង ៩ ម៉ឺន ដុល្លារឯណោះ។
នាយក្រិន បានឱ្យដឹងថា លោកចាប់ផ្តើមជំពាក់គេ តាំងពីក្ស័យធនហាង និង ឡុងចុងរបស់បើកល្ខោន បើគិតដល់ពេលនេះ ជំពាក់ធនាគារប្រមាណ ៦ ម៉ឺន និង ចងការអ្នកស្រុកអ្នកភូមិប្រមាណ ៣ ម៉ឺនដុល្លារ។
យ៉ាងណាមិញ បើទោះជាភរិយាផិតក្បត់រត់ចោល បន្សល់ទុកកូនៗ ៣ នាក់ ក្នុងបន្ទុកក៏ពិតមែន មហាជនក៏បានសរសើរដល់ នាយក្រិន ដូចគ្នាដែរថាបើទោះជាលំបាក មានកាយសម្បទាមិនពេញលក្ខណៈដូចគេ ប៉ុន្តែលោកប្រឹងប្រែងមើលថែកូនៗបានយ៉ាងល្អតែម្នាក់ឯង៕
សូមទស្សនាវីដេអូ ខាងក្រោម៖