កាន់តែជក់ចិត្ត! MasterChef Cambodia រដូវកាលទី ៣ រកឃើញជើងខ្លាំង Top10 ខណៈបេក្ខជនរូបនេះ ភ្លាត់ស្នៀតត្រូវជម្រុះចេញ
កាលពីរាត្រីថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២៤ កន្លងទៅនេះ កម្មវិធីប្រកួតធ្វើម្ហូបលំដាប់ពិភពលោក MasterChef Cambodia រដូវកាលទី ៣ បានរកឃើញកំពូលបេក្ខជន Top 10 ហើយ ក្រោយពីជម្រុះអស់ជាច្រើនវគ្គ។
ក្នុងនោះ កំពូលបេក្ខជនឆ្នើម ដែលបានឈានទៅដល់ Top 10 រួមមានលោក សំ សុធារិទ្ធ, កញ្ញា ប៊ុន លីណា, លោក ចៅ ដាឡែត, កញ្ញា ឆៃ តារាម៉ាលីន, អ្នកនាង កែ វង្សច័ន្ទរស្មី, អ្នកនាង លីម លីនដា, លោក ឃួន សំអន, លោក វីល្លៀម, អ្នកនាង គីម ស្រីភក្ត្រ និង អ្នកនាង ផល វណ្ណី។
ខណៈរកឃើញ កំពូលបេក្ខជន Top 10 ខាងលើនេះ អ្នកគាំទ្រក៏មានការសោកស្តាយយ៉ាងខ្លាំង នៃការចាកចេញរបស់លោក បូរី សិលា ដែលជាបេក្ខជនឆ្នើមមួយរូបបានចូលមកដល់ Top 11 នេះ។
ក្នុងនោះដែរ មូលហេតុដែលធ្វើឱ្យលោក សិលា ត្រូវបានជម្រុះនៅសប្តាហ៍ទី ១៧ និង មិនអាចក្តោបបានឱកាសក្លាយទៅជា Top 10 នោះ ក៏ព្រោះសប្តាហ៍នេះ លោកធ្វើមិនបានល្អនោះឡើយ ដោយមានបញ្ហាលើរសជាតិ និង ការច្នៃប្រដិត្ឋមុខម្ហូបរបស់លោក៕