ស៊យលក់ដូរមិនដាច់ លុយកាក់ក៏មិនសល់ ស្មុគ គិតច្រើន គ្រូចិនសែម៉ុង ណែនាំឱ្យសាកវិធីលាងស៊យងាយៗនៅល្ងាចម៉ោង ៦ ថ្ងៃនេះ
នៅថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ ២០២៤ នេះ តាមរយៈផេក ហុងស៊ុយ ដែលជាផេករបស់លោកគ្រូចិនសែម៉ុង តែងចែករំលែកចំណេះដឹងល្អៗក្នុងក្បូនហុងស៊ុយ បានចែករំលែកពីវិធីសាស្ត្រលាងស៊យ ដែលអាចលាងបាននៅយប់ថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ ២០២៤ នេះ ចាប់ពីម៉ោង ៦ ល្ងាចដល់ម៉ោង ១២ យប់។
តាមរយៈលោកគ្រូចិនសែម៉ុង បានឱ្យដឹងថា ចំពោះគ្រឿងផ្សំ នៃការលាងស៊យនេះមានដូចជា ៖
– គល់ស្លឹកគ្រៃ ចំនួន ៥ គល់ ហាន់ជាកង់ៗ
– ស្លឹកក្រូចសើច ចំនួន ៥ សន្លឹក
– ក្រូចសើច ឬ ក្រូចឆ្មារ ចំនួន ៥ ផ្លែ ដោយមួយផ្លែ ពុះជាបួនចំអិន
– អំបិលគ្រោះ ០.៥០ គីឡូ ( កន្លះគីឡូ )
ចំពោះរិធីធ្វើ គឺយកទឹក ៣ លីត្រ ដាក់ដាំឱ្យពុះ ហើយពេលទឹកពុះភ្លាមបិទភ្លើងភ្លាម រួចចាក់អំបិលចូល កូរឱ្យសព្វ ឱ្យរលាយសមល្មម រួចបង់ស្លឹកគ្រៃ ស្លឹកក្រូចសើចចូល រួចបិទគំរបទុកឱ្យចុះត្រជាក់ ក្ដៅអ៊ុនៗកាលណា ដាក់ក្រូចសើចចូល រួចត្រាំជើង រហូតដល់ទឹកចុះត្រជាក់ជាការស្រេច។
លោកគ្រូបានឱ្យដឹងទៀតថា ការលាងស៊យក្នុងថ្ងៃនេះដែរ ស័ក្តិសមសម្រាប់អ្នកកំពុងគិតច្រើន អ្នកកំពុងមានជំងឺប្រចាំកាយ អ្នកដែលលក់ដូរមិនសូវដាច់ អ្នកដែលទើបជួបគ្រោះថ្នាក់ថ្មីៗ អ្នកដែលមានអារម្មណ៍ថាស៊យ ឬក៏មនុស្សគ្រប់គ្នាបើចង់ធ្វើក៏អាចធ្វើបានដែរ ខណៈរូបមន្តនេះ ប្រើបានសម្រាប់តែថ្ងៃនេះតែប៉ុណ្ណោះ៕
ប្រភព ៖ ហុងស៊ុយ