កុំចេះតែហ៊ាន! Selena តបវិញមួយឆ្ងាញ់ទៅអ្នករិះគន់ ក្រោយទម្លាយរឿងខ្លួនមិនអាចពពោះកូនបាន
ថ្មីៗនេះ តារាចម្រៀងស្រី Selena Gomez បានធ្វើការឆ្លើយតបមួយឆ្ងាញ់ទៅកាន់អ្នករិះគន់មួយចំនួនដែលគិតថា នាងដើរតួកម្សត់ធ្វើជាជនរងគ្រោះ ក្រោយការបើកបង្ហាញពីជំងឺផ្លូវចិត្ត bipolar រួមនឹងការគ្មានលទ្ធភាពពពោះកូនដោយខ្លួនឯង។
ថ្មីៗកន្លងទៅ អំឡុងពេលចូលរួមកម្មវិធី Women in Film នៅ California តារាចម្រៀង Selena បានរៀបរាប់ពន្យល់ពីកម្លាំងនៃភាពជាជនរងគ្រោះ និង របៀបដែលនាងស្វែងរកភាពត្រឹមត្រូវក្នុងវិស័យមួយនេះ។
នាងបានរៀបរាប់ថា៖ «ខ្ញុំពិតជាជឿជាក់ខ្លាំងថាមានកម្លាំងក្នុងភាពជាអ្នករងគ្រោះ ហើយនិយាយប្រាប់មនុស្សគ្រប់គ្នានៅពេលដែលយើងត្រូវការជំនួយ ឬ ពេលណាដែលយើងចង់បានជំនួយ វាមិនមានអីត្រូវខ្មាសគេទេ»។
Selena បន្តទៀតថា៖ «ដូច្នេះហើយ ខ្ញុំក៏ប្រាប់ថាខ្ញុំអត់អាចមានកូនខ្លួនឯងបាន ហើយខ្ញុំក៏ប្រាប់ថាខ្ញុំមានជំងឺ bipolar អ្នកឯងមិនពេញចិត្តចេញឱ្យឆ្ងាយទៅ»។
ចុងបញ្ចប់ Selena បានបន្ថែមថា៖ «ជីវិតខ្ញុំគឺបែបនេះ ហ្នឹងហើយគឺជាខ្ញុំ។ ខ្ញុំគ្រាន់តែចង់តស៊ូមតិដើម្បីស្ត្រី អ៊ីចឹងហើយទើបខ្ញុំចែករំលែករឿងពិតរបស់ខ្លួនឯងបែបនេះ។ គ្រប់គ្នាសុទ្ធតែធ្លាប់ឆ្លងកាត់រឿងរ៉ាវអ្វីមួយ ហើយខ្ញុំមិនបាច់ប្រមូលយកមកនិយាយឡើយ។ ខ្ញុំមិនមែនជាមនុស្សដូចដែលអ្នកគិត ខ្ញុំជាខ្ញុំ ហើយនៅតែជាខ្ញុំ។ ដូច្នេះហើយចៀសឱ្យឆ្ងាយពីនរណាដែលនិយាយថាអ្នកជាជនរងគ្រោះ។ អ្នកគឺជាមនុសតស៊ូបំផុតក្នុងសៀវភៅរបស់ខ្ញុំ»៕
ប្រភព៖ Unilad