ក្រោយវះកាត់ដុំសាច់ក្នុងខួរក្បាល Pok ប្រែសម្រស់ខ្លាំង រហូតពោលពាក្យនេះឡើង
Pok Mindset ធ្លាប់តែជាតារាចម្រៀងប្រុសមានរូបរាងសង្ហា មានសិចផេកកង់ៗ ទៅណាមកណាតែងជះរាងសង្ហាគ្រប់ពេល តែខណៈនេះប្រែក្លាយជាតារាប្រុសដែលមានរូបរាងធាត់ បន្ទាប់ពីវះកាត់ព្យាបាលជំងឺដុះដុំសាច់ក្នុងខួរក្បាលកាលពីពេលកន្លងទៅ។
សម្រាប់ Pok ខណៈដែលមានរូបរាងមានសាច់មានឈាម បាត់សិចផេកហាក់ពុំសូវជាពេញចិត្តលើរូបរាងរបស់ខ្លួនប៉ុន្មានឡើយ។ តួយ៉ាងថ្មីៗនេះ លោកស្រាប់តែចេញមកបង្ហោះរូបភាពកាលពីមុខរបស់ខ្លួនដោយបានសរសេរ Caption ថា ៖ «អ្នកជានរណា ហេតុអ្វីបានជាខ្ញុំមិនស្គាល់អ្នក»។ បន្ថែមលើសពីនោះ លោកក៏បានពោលពាក្យទាំងតូចចិត្តថា ៖ «តើត្រូវប្រើរយៈពេលយូរប៉ុណ្ណាទៅទើបបានរូបរាងប្រហាក់ប្រហែលនេះ»។
ក្រោយពីឃើញបង្ហោះរូបភាព និង Caption នេះឡើង គេក៏ឃើញតារាស្រី Margie ដែលជាភរិយាបណ្ដូលចិត្តបានទៅបញ្ចេញមតិលើកទឹកចិត្តតារាប្រុស Pok ជាស្វាមីថា ៖ «តស៊ូបន្តទៀតណាបងសម្លាញ់»។ ដូចគ្នានោះ ក៏មានមិត្តៗសិល្បករ ក៏ដូចជាអ្នកគាំទ្រចូលទៅបញ្ចេញមតិលើកទឹកចិត្ត និង សរសើរថារូបរាងពេលនេះក៏សង្ហាខ្លាំងដែរ៕