(វីដេអូ) ចម្រៀង ១០ បទនេះហើយ ធ្វើឱ្យ La Cima Cartel ទទួលបានប្រជាប្រិយភាពខ្លាំងស្ថិតនៅលើកំពូលតារាង
ក្រុមចម្រៀងរ៉េប La Cima Cartel អ្នកគាំទ្រភាគច្រើនមុខជាបានស្គាល់ច្បាស់ថាជាក្រុមរ៉េបប្រុសដែលកំពុងមានប្រជាប្រិយ មានស្នាដៃគួរឱ្យកោតសរសើរ ជាពិសេសសមិទ្ធផលអាល់ប៊ុមបទចម្រៀង បានបញ្ចេញកាលពីដើមខែមករា កន្លងទៅនេះ មានចំណងជើងថា «ARCHIVE» ទទួលបានការគាំទ្រយ៉ាងគគ្រឹកគគ្រេងពីសំណាក់មហាជនអ្នកគាំទ្រស្ទើរពេញផ្ទៃប្រទេស។
ដោយឡែក បើក្រឡេកទៅមើលវីដេអូដែលបានបង្ហោះក្នុងគណនីយូធូបផ្លូវការរបស់ La Cima Cartel ផ្ទាល់ បើគិតត្រឹមថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ ២០២៤ ទៅនេះ មានការចូលទស្សនាដល់ទៅជិត ២០០ លានដងឯណោះ។
ជាមួយគ្នាផងដែរ ថ្ងៃនេះ «ប្រជាប្រិយ» នឹងលើកយកចំនួន ១០ បទ ទាំង Official Audio ស្ថិតក្នុងអាល់ប៊ុម «Cartel Meeting Vol.3» និង «ARCHIVE» ព្រមទាំងបទចម្រៀងបែប Freestyle ដែលធ្វើឱ្យ La Cima Cartel ឆក់បានប្រជាប្រិយភាពខ្លាំង ព្រមទាំងបានក្លាយជាក្រុមចម្រៀងរ៉េបល្បីឈានមុខគេក្នុងប្រទេស ក្នុងរយៈពេលដ៏ខ្លី។
បទចម្រៀង «តម» របស់ Meezy24K និង Mut Phearin
បទចម្រៀង «០០៧» របស់ YCN Rakhie
បទចម្រៀង «កំរ» របស់ YCN Tomie និង Mut Phearin
បទចម្រៀង «១០» របស់ YCN Rakhie និង All3ergy
បទចម្រៀង «ធ្មេញមាស» របស់ YCN Tomie, All3ergy, YCN Dizzy, Hasha, Meezy24k & YCN Rakhie
បទចម្រៀង «មួយខ្សឺត» របស់ All3ergy, YCN Dizzy និង Meezy24k
បទចម្រៀង «ស៊ូតសេដ» និង បទ «មនុស្សស្រីដំបូង» របស់ Meezy24k