បាត់មុខលើឆាកតន្ត្រីយូរ ការពិតម្ចាស់បទ «មានសង្សារជាព្រាននារី» សួន លីនដា កំពុងសំងំរស់នៅអាមេរិកសោះ
មួយរយៈចុងក្រោយនេះ អ្នកគាំទ្រតារាចម្រៀងប្រចាំផលិតកម្មសាន់ដេ កញ្ញា សួន លីនដា ហាក់មិនសូវបានឃើញរូបនាងបង្ហាញវត្តមានលើឆាកតន្ត្រី និង ក្នុងកម្មវិធីកម្សាន្តនានានោះឡើយ ដែលជាហេតុធ្វើឱ្យអ្នកគាំទ្រនឹករឭកដល់នាងយ៉ាងខ្លាំង។
ក្នុងនោះដែរ គេបានដឹងថាកញ្ញា សួន លីនដា ដែលម្ចាស់បទចម្រៀងល្បី «មានសង្សារជាព្រាននារី» បានចាកចេញពីប្រទេសកម្ពុជាទៅកាន់សហរដ្ឋអាមេរិកតាំងពីមុនចូលឆ្នាំប្រពៃណីខ្មែរ ពោលគឺតាំងពីថ្ងៃទី ០៨ ខែមេសា ឆ្នាំ ២០២៤ មកម្ល៉េះ។
ការធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិកនេះដែរ តារាចម្រៀង សួន លីនដា ក៏មិនបានបញ្ជាក់ថា នាងទៅក្នុងគោលបំណងអ្វីនោះដែរ ប៉ុន្តែបើតាមសកម្មភាពក្នុងបណ្តាញសង្គមហ្វេសប៊ុករបស់នាង ហាក់មើលទៅកញ្ញាមិនបានទៅបំពេញការងារនោះទេ គឺនាងទៅរស់នៅតែម្តង។
ជាក់ស្តែង ជារឿយៗ កញ្ញា សួន លីនដា បានបង្ហាញពីសកម្មភាពរស់នៅប្រចាំថ្ងៃនៅលើទឹកដីសហរដ្ឋអាមេរិកយ៉ាងរីករាយ ហើយពេលខ្លះកញ្ញា ក៏ធ្លោយមាត់នឹកដល់ប្រទេសកម្ពុជាដែរ៕