ខឹងអ្នកលក់ស្ដីឱ្យរឿងសួរថ្លៃហើយអត់ទិញ មានអីទាញដំ/ប.ងដេញសំ-ព./ងអ្នកលក់ផ្អើលពេញផ្លូវ
កាលពីថ្ងៃទី ១៩ ខែតុលា ឆ្នាំ ២០២៤ កន្លងទៅ មានហេតុការណ៍ដ៏ភ្ញាក់ផ្អើលមួយបានកើតឡើងនៅក្រុង Zhangzhou ខេត្ត Fujian ប្រទេសចិន ដោយក្មេងស្រីម្នាក់បានកាន់ដំបងធំមួយដេញវាយស្ត្រីចំណាស់ម្នាក់រត់ប្រសាចពេញផ្លូវផ្អើលមនុស្សនាំគ្នាមើលព្រោងព្រាត។
តាមឱ្យដឹងមុនហេតុការណ៍កើតឡើង មានក្មេងស្រីម្នាក់បានដើរទៅកន្លែងលក់ផ្លែឈើរបស់ស្ត្រីចំណាស់ខាងលើ ហើយក៏សួរតម្លៃផ្លែឈើទាំងនោះប៉ុន្តែក្រោយមករូបនាងមិនបានទិញផ្លែឈើមួយមុខណាឡើយ ទើបស្ត្រីជាអ្នកលក់ម៉ួម៉ៅចិត្តស្តីយកៗទៅក្មេងស្រីជាអ្នកទិញនោះ។ ដោយទ្រាំនឹងសម្ដីស្ដីបន្ទោសដដែលៗលែងបាន ក្មេងស្រីជាអ្នកទិញក៏បានទៅទាញយកដំបងវែងធំមួយរួចក៏ដេញតាមវាយសំពងស្ត្រីជាអ្នកលក់រត់ប្រដេញគ្នាពេញផ្លូវផ្អើលអស់គេឯង។
មិនត្រឹមតែប៉ុណ្ណឹងដោយកំហឹងនៅមិនទាន់រលត់ ក្មេងស្រីរូបនោះថែមទាំងបានទៅកន្លែងលក់ផ្លែឈើយកដំបងវាយកម្ទេចផ្លែឈើទាំងប៉ុន្មានដើម្បីរំសាយកំហឹងទៀតផង ចំណែកអ្នកលក់បានត្រឹមឈរមើលស្ដាយរបស់ពីចំណាយមិនហ៊ានចូលនោះឡើយ។ វីដេអូនៃសកម្មភាពជម្លោះរវាងអ្នកលក់ និង អ្នកទិញនេះដែរបានផ្ទុះការចាប់អារម្មណ៍ជាខ្លាំងលើបណ្ដាញសង្គមក្នុងប្រទេសចិនរហូតមានគេនាំគ្នាចែកចាយបន្តព្រោងព្រាត៕