គួរឱ្យខ្លា-ច! ហូបឈាមជ្រូកស្រស់ៗរាល់ខែ ព្រោះជឿថានាំលាភសំណាង ចុងក្រោយឆ្លងមេរោគក្នុងឈាម រាងកាយស្អុយរលួយ
ថ្មីៗនេះ មានករណីបុរសជនជាតិវៀតណាមម្នាក់ បានឆ្លងមេរោគពេញខ្លួន រាងកាយទៅជាស្អុយរលួយ មើលមិនយល់ ក្រោយពីទទួលទានឈាមជ្រូកស្រស់ៗរាល់ដើមខែ ដោយជឿថានាំលាភសំណាងមកឱ្យ។
តាមព័ត៌មានបានឱ្យដឹងថា បុរសរូបនេះ តែងតែទទួលទានអាហារម្យ៉ាងឈ្មោះថា Lu ជារៀងរាល់ដើមខែ ព្រោះជឿថាអាចនាំលាភសំណាងមកឱ្យ ដោយអាហារនេះ ជាអាហារម្យ៉ាងដែលមានឈាមជ្រូកស្រស់ៗតែម្តង។ យ៉ាងណាមិញ ក្រោយពីទទួលទានលើកចុងក្រោយនេះ បុរសរូបនេះមកដល់ផ្ទះវិញ ក៏ចាប់ផ្តើមមានអារម្មណ៍ហត់នឿយ ឈឺចាប់ពេញខ្លួន ព្រមទាំងឡើងកម្តៅនៅពេលយប់ទៀត។
យ៉ាងណាមិញ ដល់ថ្ងៃស្អែក ស្រាប់តែគ្រួសារបានប្រទះឃើញថាបុរសរូបនេះ បានសន្លប់បាត់ស្មារតីបាត់ទៅហើយ ក៏បានប្រញាប់បញ្ជូនទៅមន្ទីរពេទ្យ ដោយគេបានវិនិច្ឆ័យឃើញថាបុរសរូបនេះ មានការឆ្លងមេរោគនៅក្នុងឈាម និង រលាកស្រោមខួរ ពីបាក់តេរី Streptococcus suis។ បុរសរូបនេះ ស្ថិតនៅក្នុងសភាពសន្លប់បាត់ស្មារតី តម្រូវឱ្យមានអុកស៊ីសែនជំនួយជាប្រចាំ ចំណែករាងកាយវិញក៏កើតការកកឈាមជាដុំៗ ជាពិសេសគឺនៅលើមុខ ព្រមទាំងដៃ និង ជើង។ ក្នុងនោះ គ្រួពេទ្យក៏បានព្យាយាមជួយសង្គ្រោះ ដោយបានផ្តល់ឈាមឱ្យ និង តាមដានជារឿយៗ៕
ប្រភព៖ Sanook