ឆ្ងល់មកយូរហើយ! ទីបំផុត បានដឹងច្បាស់ហើយថា «សត្វមាន់ និង ពងមាន់ មួយណាកើតមុន?»
សារព័ត៌មាន Unilad កាលពីថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០២៣ កន្លងទៅបានចុះផ្សាយថា អ្នកវិទ្យាសាស្ត្របានស្រាយចម្ងល់ហើយថា រវាងសត្វមាន់ និង ពងមាន់ មួយណាកើតមុន? នេះជាប្រសា្នមួយ ដែលគ្រប់គ្នាបានជជែកគ្នាពីវាតាំងតែពីដើមមក ដោយក្រោយពីប្រើពេលសិក្សាអស់ជាច្រើនឆ្នាំ អ្នកវិទ្យាសាស្រ្តមួយក្រុមនៃសាកលវិទ្យាល័យ Bristol របស់ចក្រភពអង់គ្លេស ក៏បានស្រាយបញ្ហាមួយនេះបាន។
ជាក់ស្ដែង តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលសត្វមាន់មានការវិវត្តន៍ ដំបូងឡើយ ពោលគឺកាលពីរាប់លានឆ្នាំមុន ពងត្រូវបានក្រាបដោយស្រឡាយដាយណូស័រ ទើបឥឡូវនេះអ្នកវិទ្យាសាស្ត្របានរកឃើញថា ស្រឡាយដំបូងបំផុតរបស់សត្វមាន់ជា សត្វដាយណូស័រ។
លើសពីនេះទៀត ការសិក្សា ដែលបានបោះពុម្ពផ្សាយនៅក្នុង Nature Ecology & Evolution បានរៀបរាប់ថា ក្រុមអ្នកវិទ្យាសាស្ត្របានយកផូស៊ីលចំនួន ៥១ ប្រភេទ និង ២៩ ប្រភេទទៀតជាប្រភេទផូស៊ីលរស់ ដោយចែកវាជា ២ ប្រភេទសម្រាប់ពិនិត្យដូចជា ៖ oviparous (ក្រាបពងសំបករឹង ឬសំបកទន់) និង viviparous (ផ្តល់កំណើតដូចមនុស្សដែរ)។ ជាលទ្ធផល បុព្វបុរសសត្វល្មូន ដើមដំបូងបង្អស់នៃសត្វមាន់នេះគឺ viviparous ដែលជាពពួកផ្តល់កំណើតដល់សត្វដទៃ ដែលមិនមែនជាពងទេ។
ទន្ទឹមនឹងនេះក្រុមនៅសាកលវិទ្យាល័យ Bristol និង Nanjing University ក្នុងប្រទេសចិន ក៏បាននិយាយដែរថា សត្វក្រាបពងគឺជា ប្រភេទសត្វមានការច្នៃប្រឌិតដ៏អស្ចារ្យបំផុតមួយ សម្រាប់ការស្រាវជ្រាវថ្មី ហើយការស្រាវជ្រាវរបស់ពួកគេបានបង្ហាញថា ការរក្សាអំប្រ៊ីយ៉ុងបន្ថែម (ពេលមេរក្សាកូនមុនពេលកើត) ដែលនេះជាការការពារចុងក្រោយបង្អស់ និង សុវត្ថិភាពបំផុតសម្រាប់កូនមាន់។
មិនតែប៉ុណ្ណោះ អ្នកដឹកនាំគម្រោងលោកសាស្ត្រាចារ្យ Baoyu Jiang បានលើកឡើងដែរថា ៖ «អ្នកជីវវិទូបានកត់សម្គាល់ឃើញសត្វចៃ និង ពស់ជាច្រើនក៏បានបង្ហាញយុទ្ធសាស្ត្របន្តពូជ ដែលអាចបត់បែនបានទៀតផង ហើយសូម្បីតែសត្វខ្លាឃ្មុំក៏អាចត្រឡប់មកពងវិញបានយ៉ាងងាយជាងការស្មានដែរ។ ដូច្នេះហើយ ប្រសា្នក៏ដូចជាការជជែកដេញដោល អាចត្រូវបានបំបែកចេញហើយ ពោលគឺរវាង សត្វមាន់ និង ពងមាន់ គឺសត្វមាន់កើតមុនពងរបស់វា»៕
ប្រភព ៖ UNILAD