តស់! ណាត់គ្នាចូលមើលព្រះបរមរាជវាំង សម្រាប់ជនជាតិខ្មែរ តម្លៃសំបុត្រតែ ១០០០ រៀលទេក្នុងម្នាក់
ព្រះបរមរាជវាំង បេះដូងនៃរាជធានីភ្នំពេញ របស់ព្រះរាជាណាចក្រកម្ពុជា មានបើកទទួលភ្ញៀវទេសចរជាតិ និង អន្តរជាតិ អាចចូលទស្សនាកម្សាន្ត និង សិក្សាស្វែងយល់បានជារៀងរាល់ថ្ងៃ ទៅតាមម៉ោងពេលកំណត់។
ជាក់ស្ដែងថ្មីៗនេះ បើតាមឯកឧត្តម កើត ឆែ អភិបាលរងរាជធានីភ្នំពេញ បានបញ្ជាក់ជូននូវពេលវេលាចូលទស្សនា ក៏ដូចជាតម្លៃសំបុត្រចូលទស្សនា សម្រាប់ភ្ញៀវជាតិ និង អន្តរជាតិដូចតទៅ ៖
– ពេលវេលាចូលទស្សនា ៖ ពេលព្រឹកចាប់ពីម៉ោង ០៨:០០ – ១១:០០ ព្រឹក និង ពេលរសៀលចាប់ពីម៉ោង ០២:០០ ដល់ ០៥:០០ រសៀល។
– តម្លៃសំបុត្រទស្សនា ៖ សម្រាប់ភ្ញៀវជាតិ ១,០០០ រៀល/នាក់, សម្រាប់ភ្ញៀវបរទេស ១០ ដុល្លារ/នាក់៕
សូមទស្សនាទិដ្ឋភាពដ៏ស្រស់ស្អាតនៃព្រះបរមរាជវាំងនៅខាងក្រោម ៖