Choi Hyun Wook រងពាក្យរិះគន់ដូចព្យុះ រឿងជក់បារីបង្ហុយហើយបោះចោលតាមផ្លូវ
តួសម្ដែងប្រុសក្នុងរឿង «Twenty Five Twenty One» គឺតារាប្រុស Choi Hyun Wook កាលពីពេលថ្មីៗនេះ បានបែកធ្លាយវីដេអូឃ្លីបមួយ ដែលលោកបានឈរជក់បារីនៅតាមទីសាធារណៈ ជាមួយនឹងនារីរូបស្រស់ ២ នាក់ កំពុងត្រូវបានអ្នកនិយមលេងអ៊ីនធឺណេតក្នុងប្រទេសកូរ៉េមានការរិះគន់ធ្ងន់ៗចំពោះកាយវិការមិនសមរម្យរបស់លោក ក្នុងនាមជាអ្នកសិល្បៈ។
សម្រាប់វីដេអូមួយនេះដែរ ត្រូវបានអ្នកនិយមលេងក្នុងបណ្តាញសង្គម មានការចាប់អារម្មណ៍ពីសកម្មភាពរបស់លោក កាលពីថ្ងៃទី ០៤ ខែតុលា ឆ្នាំ ២០២៣ បន្ទាប់ពីលោកបានធ្វើរឿងមិនត្រូវទំនង ដោយជក់បារីបង្ហុយយកឡូយ ហើយបោះកន្ទុយបារីចោលនៅតាមទីសាធារណៈ។
យ៉ាងណាមិញ បន្ទាប់ពីមើលវីដេអូនេះបង្ហោះនៅលើ YouTube និង ចែកចាយបន្តនៅតាមគ្រុបក្រុមអ្នកគាំទ្រ ធ្វើឱ្យអ្នកនិយមលេងអ៊ីនធឺណេតបានរិះគន់យ៉ាងចាស់ដៃលើកាយវិការរបស់តារាប្រុសវ័យ ២១ ឆ្នាំ រូបនេះថាមិនសមរម្យ ព្រោះនេះមិនមែនជាកន្លែងឈរជក់បារីបង្ហុយផ្សែងនោះទេ៕