តួឯកប្រុស ៣ រូបនេះ ធ្លាប់ធ្វើការងារមួយដែលនឹកស្មានមិនដល់ មុនក្លាយជាកំពូលតារាជួរមុខ
បច្ចុប្បន្នតារាប្រុស ៣ រូប កំពុងប្រឡូកក្នុងវិស័យសិល្បៈយ៉ាងសកម្ម ហើយថែមទាំងទទួលបានប្រជាប្រិយភាពក្លាយជាតារាប្រុសជួរមុខស្ថិតក្នុងដួងចិត្តមហាជនទៀតផង តែថ្វីដ្បិតថា ពេលនេះតារាប្រុសទាំង ៣ រូប មានដូចជា Sunny , Pope Thanawat និង Pong Nawat បានក្លាយជាតារាសម្ដែងមានឈ្មោះល្បីល្បាញ តែអ្នកគាំទ្រមួយចំនួនកម្របានដឹងពីការងារអតីតមុនចូលសិល្បៈរបស់ពួកគេណាស់ ។
១- Sunny Suwanmethanont
ប្រុសស្អាត Sunny ធ្លាប់ធ្វើជាតន្រ្តីករម្នាក់កាលពីលោកមិនទាន់ចូលប្រឡូកក្នុងវិស័យសិល្បៈ តែនៅឆ្នាំ ២០០៥ រូបគេបានសម្ដែងភាគយន្តរឿង «Dear Dakanda» និង ទទួលបានការគាំទ្រយ៉ាងច្រើនពីទស្សនិកជន។
២- Pope Thanawat
តួឯកប្រុសក្នុងដួងចិត្តអ្នកគាំទ្ររូបនេះ ធ្លាប់ប្រកបអាជីពធ្វើជាអ្នកឌីហ្សាញក្រាហ្វីកដ៏ពូកែមួយរូប (graphic designer)។
៣- Pong Nawat
តារាប្រុសវ័យ ៤២ ឆ្នាំ ដែលបច្ចុប្បន្ននៅតែរក្សាប្រជាប្រិយភាពមិនស្រក់ស្រុត Pong Nawat ធ្លាប់ធ្វើជាអ្នកវិភាគសេដ្ឋកិច្ច មុនពេលលោកបានក្លាយជាតារាសម្ដែង៕