វ៉ាវ! មិនត្រឹមតែជាតារាចម្រៀងរ៉េបទេ REEZY ក៏ជាគ្រូភាសាអង់គ្លេសនៅសាលាល្បីមួយទៀត
មហាជននិយមតាមដានវិស័យចម្រៀងរ៉េប ច្បាស់ជាបានស្គាល់ហើយ លោក REEZY ដែលជាតារាចម្រៀងរ៉េបមានប្រជាប្រិយភាពមួយរូបក្នុងស្រទាប់យុវវ័យ។
ក្នុងនោះ មិនត្រឹមតែមានសមត្ថភាពអាចបកស្រាយចម្រៀងរ៉េប លេងស្ទីលឃ្លោងឃ្លាយ៉ាងឡូយនោះទេ REEZY ក៏អាចនិពន្ធទំនុកច្រៀងបានយ៉ាងល្អទៀតផង។
ដោយឡែក ក្រឡេកទៅមើលការងារក្រៅសិល្បៈឯណោះវិញ ម្ចាស់បទ «គ្មានល័ក្ខខ័ណ្ឌ-(UNCONDITIONAL)» រូបនេះ ក៏មានអាជីពមួយ ដែលមហាជនគោរពស្រឡាញ់ និង ឱ្យតម្លៃ ពោលគឺលោក REEZY គឺជាគ្រូភាសាអង់គ្លេសមួយរូប។
បច្ចុប្បន្ន លោក REEZY កំពុងតែបង្រៀនថ្នាក់ភាសាអង់គ្លេសនៅមជ្ឈមណ្ឌលអូស្ត្រាលីសម្រាប់ការបណ្តុះបណ្តាល (ACE) ដែលជាសាលារៀនល្បីឈ្មោះ និង ប្រកបដោយស្តង់ដារមួយក្នុងប្រទេសកម្ពុជា៕