វ័យទើប ១០ ឆ្នាំ Jennie តូច កំពុងធ្វើឱ្យមហាជនសរសើរមិនដាច់ពីមាត់ពីសម្រស់ និង សមត្ថភាពសិល្បៈ
ក្មេងស្រីដ៏ឃ្យូតមានឈ្មោះថា Jung Cho Ha ដែលសព្វថ្ងៃមានអាយុទើបតែ ១០ ឆ្នាំប៉ុណ្ណោះ ប៉ុន្តែត្រូវបានមហាជនអ្នកគាំទ្រជាពិសេសក្នុងវិស័យ K-pop បាននាំគ្នាផ្ទុះការចាប់អារម្មណ៍ជាខ្លាំងទៅលើរូបនាង ដោយសារតែសមត្ថភាព ឬ ដុងពីកំណើតរបស់ខ្លួន។
មិនតែប៉ុណ្ណោះ បើនិយាយពីរូបសម្រស់របស់ស្រីតូចនេះវិញ គឺកាន់តែធ្វើឱ្យអ្នកគាំទ្រសរសើមិនដាច់ពីមាត់ ដោយសារតែនាងមានទម្រង់មុខដូចជា មាត់ និង ភ្នែកពិតជាស្រដៀងនឹងកំពូលតារាស្រី Kim Jennie សមាជិកក្រុមចម្រៀង Blackpink ជាខ្លាំង។
ជាមួយគ្នានោះ ថ្មីៗនេះផងដែរ Jung Cho Ha បានឡើងសម្ដែងលើឆាកមួយក្នុងប្រទេសកូរ៉េ ដោយនាងបានលើកយកចម្រៀងរបស់ក្រុម Blackpink មានចំណងជើងថា «Playing with fire» មកច្រៀងហើយថែមទាំងយកមករាំ បានយ៉ាងល្អឥតខ្ចោះតែម្ដង៕