(វីដេអូ) គួរឱ្យស្រឡាញ់ណាស់! Paing Takhon និយាយខ្មែរមួយឃ្លានេះ រំជួយបេះដូងអ្នកគាំទ្រ
ពិតណាស់ ឥឡូវនេះតារាសម្ដែងប្រុសមីយ៉ាន់ម៉ា Paing Takhon កំពុងតែថតរឿងខ្នាតធំមានចំណងជើងថា «ប្រុសលក់ខ្លួន» នៅក្នុងប្រទេសកម្ពុជា ជាមួយនឹងសិល្បករខ្មែរល្បីជាច្រើនដូចជា ស្រីស្អាត ពេជ្រ វត្តីសារ៉ាឌ្ឍី និង លោក ខាត់ វៃហាំង ជាដើម។
ជាមួយគ្នានោះ ក្នុងអំឡុងពេលសម្ដែងនៅក្នុងប្រទេសខ្មែរនេះ ប្រុសស្អាត Paing ក៏តែងតែបានរៀននិយាយ រៀនពាក្យ រៀនរាប់លេខជាភាសាខ្មែរ ដែលធ្វើឱ្យអ្នកគាំទ្រមិនតិចនោះទេកាន់តែគ្រឺតខ្នាញ់រូបគេកាន់តែខ្លាំងឡើងៗ។
ជាក់ស្ដែង ថ្មីៗនេះផងដែរតារាសម្ដែងមីយ៉ាន់ម៉ារូបនេះ បានបង្ហោះវីដេអូចូលទៅក្នុងបណ្ដាញសង្គម IG ផ្ទាល់ខ្លួនរបស់លោក ហើយថែមទាំងនិយាយឃ្លាថា «ជម្រាបសួរ ខ្ញុំស្រឡាញ់អ្នកទាំងអស់គ្នា» ជាភាសាខ្មែរយ៉ាងច្បាស់ គួរឱ្យស្រឡាញ់តែម្ដង។ ចង់ជ្រាបកាន់តែច្បាស់ សូមចុចទីនេះដើម្បីទស្សនាវីដេអូ៕