(វីដេអូ) សមត្ថភាពពេញខ្លួន! មិនត្រឹមចេះលេងហ្គីតា Kai នៅចេះដេញចាប៉ីដងវែងទៀត
ក្រោយពីបង្ហាញវត្តមានក្នុងការសម្តែងជាតួឯកក្នុងខ្សែភាពយន្តបុរាណ «ទេពធីតាផ្កាព្កុលមាស» Kai កាន់តែទទួលបានប្រជាប្រិយភាពខ្លាំងឡើង រហូតក្លាយទៅជាតារាប្រុសវ័យក្មេងដែលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់យុវវ័យ។ ជាពិសេសនោះ គឺទេពកោសល្យក្នុងវិស័យតន្រ្តី ដែល Kai មានជំនាញទាំងផ្នែកច្រៀង លេងហ្គីតា និង និពន្ធទំនុកច្រៀង ទំនុកភ្លេងទៀតផង។
រយៈពេលចុងក្រោយនេះ លោក Kai កំពុងឆក់បានចិត្តមហាជនអ្នកគាំទ្រស្ទើរទូទាំងប្រទេសក្នុងការផលិតបទចម្រៀង Original Song ជាបន្តបន្ទាប់ ហើយបទចម្រៀងចុងក្រោយរបស់លោកកំពុងតែផ្ទុះការគាំទ្រយ៉ាងខ្លាំងនោះ គឺបទ «Mascara ទឹកភ្នែក»។
ដូចមហាជបានជ្រាបហើយ Kai ត្រូវបានមហាជនចាប់ក្រសែភ្នែកខ្លាំងទាំងលើសមត្ថភាពក្នុងវិស័យតន្ត្រី ព្រមទាំងរូបសម្រស់សង្ហារបស់លោក។ ក្នុងនោះ ម្ចាស់បទ «Mascara ទឹកភ្នែក» រូបនេះ ក៏មានជំនាញយ៉ាងស្ទាត់លេងឧបករណ៍តន្ត្រីហ្គីតា។
យ៉ាងណាថ្មីៗនេះ លោក Kai ក៏ត្រូវបានមហាជនផ្ទុះការសរសើរជាថ្មី ក្រោយពីលោកបានកាន់ឧបករណ៍តន្ត្រីបុរាណ គឺចាប៉ីដងវែង ព្រមទាំងប្រគំភ្លេងយ៉ាងពីរោះរណ្តំ ដោយមើលទៅពិតជាស្ទាត់ជំនាញដូចអ្នកអាជីព បើទោះជាលោកបញ្ជាក់ថាទើបតែលេងចាប៉ីដងវែងជាលើកទី ១ ដោយមានការបង្រៀនពីលោកគ្រូផ្នែកចាប៉ីដងវែង ពេជ សារ៉ាត ក៏ដោយ៕