ខ្លាំងគ្រាន់បើ! ថ្ងៃមង្គលការ រៀបចំតុពិសេស រួចហៅសង្សារចាស់ ៨ នាក់ មកអង្គុយហូបជុំគ្នា
បើនិយាយទៅ មិនងាយមាននរណាហៅសង្សារចាស់មកចូលរួមពិធីមង្គលការរបស់ខ្លួននោះទេ ព្រោះអាចជារឿងទើសទាល់មួយសម្រាប់អ្នកថ្មី តែបុរសម្នាក់នេះ ពួយហៅសង្សារចាស់ទាំង ៨ នាក់មកចូលរួមពិធីមង្គលការរបស់ខ្លួន ថែមទាំងដាក់តុពិសេស ឱ្យអង្គុយហូបជុំគ្នាទៀត។
រឿងរ៉ាវមួយនេះ បានកើតឡើងនៅប្រទេសចិន ដែលបុរសជាកូនកំលោះ បានតាំងចិត្តហៅសង្សារចាស់ទាំងអស់ ដែលធ្លាប់ទាក់ទងគ្នាតាំងពីក្មេងៗ និងធ្លាប់ទាក់ទងគ្នាក្នុងវ័យធ្វើការ មកចូលរួមពិធីមង្គលការរបស់ខ្លួន ដោយបានរៀបចំតុពិសេសមួយសម្រាប់ពួកគេផងដែរ។ ដោយឡែក នារីៗជាសង្សារចាស់ទាំង ៨ នាក់នោះ ក៏ព្រមមកចូលរួមពិធីដោយមិនទើសទាល់ឡើយ ព្រោះបុរសនោះជាមនុស្សល្អ ម្យ៉ាងកាលដែលបែកគ្នាហើយ ក៏នៅតែរក្សាទំនាក់ទំនងល្អជាមួយគ្នាទៀតផង។ ខណៈមកដល់ ពួកគេក៏អង្គុយជុំគ្នាហូបអាហារយ៉ាងទំនង មើលទៅដូចជាស្គាល់គ្នាតាំងពីណាមកដូច្នោះឯង ពិតជាទិដ្ឋភាពមួយគួរឱ្យសប្បាយចិត្តណាស់សម្រាប់កូនកំលោះ៕