ក្ដៅគគុក! Great ត្រូវបុរសម្នាក់បំពានតាមរយៈខ្សែភ្នែក ពេលនៅក្នុងបន្ទប់ទឹក
បើរំឭកដល់ឈ្មោះអ្នកកំលោះខ្លួនមួយ Great Varintorn ឃើញថានៅតែជាទីចាប់អារម្មណ៍របស់មិត្តនារីៗជានិច្ច ព្រោះអ្នកកំលោះសង្ហារូបនេះនៅមិនទាន់បង្ហាញដំរួយរឿងស្នេហ៍ណាមួយឱ្យអ្នកគាំទ្របានឃើញ និង ភ្ញាក់ផ្អើលនឹងគេឡើយ ខណៈមិត្តសម្លាញ់ក្នុងក្រុមម្នាក់ៗបានប្រកាសមុខមាត់គូស្នេហ៍អស់ហើយក៏ដោយនោះ។
ដោយឡែក ទន្ទឹមនឹងបេះដូងកំពុងតែទំនេរត្រូវការអ្នកស្អំ ស្រាប់តែថ្មីៗនេះអ្នកកំលោះសង្ហារូប Great បានទម្លាយរឿងដ៏សែនហួសចិត្តមួយបានកើតលើរូបលោក ដោយថ្មីៗនេះ លោកត្រូវបានបុរសម្នាក់មិនស្គាល់អត្តសញ្ញាណម្នាក់ បានបំពានក្រសែភ្នែកមកលើរូប ខណៈលោកកំពុងតែនៅបន្ទប់ទឹកសារធារណៈមួយកន្លែង ដោយបុរសរូបនោះសម្លឹងមើលលោកមិនដាក់ភ្នែកឡើយ រហូតលោកប្រញាប់ដើរចេញមកយ៉ាងលឿន។
យ៉ាងណាមិញ គ្រាន់តែឮ Great Varintorn បង្ហោះសារបែបនេះភ្លាម ធ្វើឱ្យអ្នកគាំទ្ររបស់លោកសម្តែងក្តីបារម្ភព្រោងព្រាត និង ផ្តាំផ្ញើឱ្យលោកកាន់តែប្រយ័ត្នប្រយ៉ែងជាងនេះផងដែរ ព្រោះកន្លងមកតារាប្រុសរូបនេះធ្លាប់ច្រើនមកហើយលើករណីបែបនេះ៕