កូរ៉េខាងត្បូង កំពុងមានហានីភ័យផលិតគីមឈីលែងបាន ព្រោះការដាំស្ពៃកំពុងប្រឈមបញ្ហាមួយ
ជារឿងគួរឱ្យបារម្ភមិនតិចឡើយសម្រាបប្រជាជនកូរ៉េខាងត្បូង ដោយពួកគេត្រូវប្រឈមនឹងការផលិតគីមឈីដែលជាអាហារដ៏ពេញនិយមរបស់ប្រទេសលែងបាន ព្រោះតែការដាំស្ពៃកាន់តែពិបាក ដោយសារកត្តាអាកាសធាតុលែងអំណោយផល។
តាមការសិក្សាបានឱ្យដឹងថា ប្រភេទស្ពៃនេះត្រូវការអាកាសធាតុត្រឹមមិនលើសពី ២៥ អង្សានោះទេក្នុងការដាំដុះ ជាហេតុការប្រែប្រួលអាកាសធាតុ ជាពិសេសគឺការឡើងកម្តៅ បានក្លាយទៅជាបញ្ហាធ្វើឱ្យពិបាកក្នុងការដាំដុះស្ពៃនេះទៅមុខទៀត។ ជាពិសេសទៅទៀតនោះ គេរំពឹងថាផ្ទៃដីដាំដុះស្ពៃនឹងថយចុះគួរឱ្យកត់សម្គាល់ក្នុងរយៈពេល ២៥ ឆ្នាំខាងមុខ មកសល់ត្រឹមតែ ៤៤ ហិកតា ហើយនៅឆ្នាំ ២០៩០ នឹងមិនមានការដាំដុះស្ពៃក្តោបនៅតំបន់ខ្ពង់រាបទៀតទេ។
មូលហេតុនេះហើយដែលបណ្តាលឱ្យឧស្សហកម្មផលិតគីមឈីរបស់កូរ៉េខាងត្បូងកំពុងប្រឈមនឹងការប្រកួតប្រជែងជាមួយនឹងការនាំចូលគីមឈីធុនថោកមកពីប្រទេសចិន។ យ៉ាងណាមិញ អ្នកជំនួញក្នុងប្រទេសកំពុងស្វះស្វែងរកវិធី ដើម្បីបង្កើតពូជស្ពៃក្តោបដែលធន់ទ្រាំនឹងអាកាសធាតុក្តៅ និង ការប្រែប្រួលទឹកភ្លៀងបាន ចំណែកឯអ្នកផលិតគីមឈីទាំងឡាយ ទាំងខ្នាតធំ និង ខ្នាតតូចក៏ចាប់ផ្តើមងាកមកប្រើត្រសក់ និង ខ្ទឹមជំនួសស្ពៃក្នុងការធ្វើគីមឈីបណ្តើរៗ៕
ប្រភព៖ Sanook