ដល់-ក! នៅកូរ៉េ ហាមសិស្សមិនឱ្យស្ដាប់បទ «APT» របស់ ROSÉ and Bruno Mars ព្រោះញៀ.នពេកខ្លាចបែកអារម្មណ៍រៀនលែងចូល
សារព័ត៌មានកូរ៉េ Newsen ថ្មីៗនេះបានចេញផ្សាយថា បទចម្រៀងថ្មី «APT» ច្រៀងរួមគ្នារវាងតារាចម្រៀង ROSÉ and Bruno Mars ត្រូវបានហាមប្រាមមិនឱ្យសិស្សក្នុងប្រទេសកូរ៉េខាងត្បូងដែលកំពុងរៀនត្រៀមប្រឡងចូលសកលស្ដាប់នោះឡើយ។ ចំពោះមូលហេតុនោះ មិនមែនក្នុងន័យអវិជ្ជមានអ្វីនោះឡើយ ប៉ុន្តែដោយសារតែបទចម្រៀងថ្មីមួយបទនេះផ្ទុះពេញនិយមខ្លាំង ស្ដាប់ជក់ចិត្តខ្លាំងពេកខ្លាចសិស្សៗដែលកំពុងផ្ដោតអារម្មណ៍រៀនប្រឡងចូលសកលនោះបែកអារម្មណ៍។
បទ «APT» នេះដែរ ត្រូវបានជាប់ឈ្មោះជា «បទដែលហាមឃាត់» នៅកូរ៉េខាងត្បូង ហើយក៏ត្រូវបានបញ្ចូលក្នុងបញ្ជីមិនផ្លូវការមួយដែលហាមមិនឱ្យសិស្សស្ដាប់ដោយសារតែសិស្សអាចនឹងញៀនជក់ចិត្តខ្លាំងរំខានដល់អារម្មណ៍សិក្សាបង្កជាផលវិបាកពេលប្រឡងចូលសកលវិទ្យាល័យ។
គួរបញ្ជាក់ដែរ ក្រៅពីបទ «APT» ក៏មានបទមួយចំនួនទៀតផងដែរដែលបញ្ចូលក្នុងបញ្ជីហាមឃាត់នេះរួមមានបទ «Next Level» របស់ក្រុម aespa, «Zimzalabim» របស់ក្រុម Red Velvet និង «Ring Ding Dong» របស់ក្រុម SHINee៕
ប្រភព៖ Newsen