ថ្ងៃ ២១ នេះបុណ្យសែននំអុី! លោកគ្រូចិនសែ ម៉ុង ចែករំលែកពីរបៀបសែន និង ម៉ោងពេលល្អ ជួយឱ្យគ្រួសារសុខសប្បាយទាំងចាស់ទាំងក្មេង
បុណ្យសែននំអុី ជាពិធីបុណ្យដែលគេនិយមធ្វើឡើងជារៀងរាល់ចុងឆ្នាំ ជាពិធីបុណ្យសែនព្រេងចុងក្រោយគេបង្អស់ក្នុងឆ្នាំនីមួយៗ ដែលគេនិយមធ្វើឡើងក្នុងរដូវធ្លាក់ខ្យល់ ឬរដូវរងា ដែលការសែននេះទៀតសោត គឺអាស្រ័យទៅតាមទំនៀមទម្លាប់នៃគ្រួសារនីមួយៗ ដោយគ្រួសារខ្លះក៏សែន និង គ្រួសារខ្លះក៏មិនសែន។
យ៉ាងណាមិញ កៀកនឹងថ្ងៃសែននំអុីខិតជិតមកដល់ លោកគ្រូចិនសែ ម៉ុង ដែលកំពុងមានប្រជាប្រិយភាពលើការចែករំលែកវិធីសាស្ត្រសែនព្រេងតាមក្បួនហុងស៊ុយ បានបង្ហាញពីរបៀបសែននំអុីដូចតទៅ ៖
១. ម៉ោងសែន
ថ្ងៃ ២១ ខែធ្នូ ឆ្នាំ ២០២៤ ម៉ោងសែនល្អ ចាប់ពីម៉ោង ៥៖០០ ព្រឹក ដល់ ០៩៖១៤ ព្រឹក សែនម៉ោងណាក៏បាន។
២. ចំនួនចានត្រូវដាក់
– កន្លែងព្រះភូមិ ៖ នំអុី ៣ ចានចង្កឹះ ក្នុងមួយចាន (មាននំអុីមានស្នូល ២ និង លាយជាមួយនំអុីតូចៗ មានក្រហម និង ស)+ តែក្ដៅ ៣ កែវ ពេលសែនហាមដាក់ល្ង
– កន្លែងជំនាងផ្ទះ ៖ នំអុី ៥ ចានចង្កឹះ ក្នុងមួយចាន (មាននំអុីមានស្នូល ២ និង លាយជាមួយនំអុីតូចៗ មានក្រហម និង ស)+ តែក្ដៅ ៥ កែវ ពេលសែនហាមដាក់ល្ង
– កន្លែងចង្ក្រាន ៖ នំអុី ៣ ចានចង្កឹះ ក្នុងមួយចាន (មាននំអុីមានស្នូល ២ និង លាយជាមួយនំអុីតូចៗ មានក្រហម និង ស)+ តែក្ដៅ ៣ កែវ ពេលសែនហាមដាក់ល្ង
– កន្លែងកុងម៉ា ៖ នំអុី ៤ ចានចង្កឹះ ក្នុងមួយចាន (មាននំអុីមានស្នូល ២ និង លាយជាមួយនំអុីតូចៗ មានក្រហម និង ស )+ តែក្ដៅ ៤ កែវ
– កន្លែងសក្ដារៈផ្សេងៗ ៖ នំអុី ៣ ចានចង្កឹះ ក្នុងមួយចាន (មាននំអុីមានស្នូល ២ និង លាយជាមួយនំអុីតូចៗ មានក្រហម និង ស)ប+ តែក្ដៅ ៣ កែវ ពេលសែនហាមដាក់ល្ង។
៣. របៀបនិយាយបួងសួង
បួងសួង សូមឱ្យសុខសប្បាយ សូមឱ្យគ្រួសារទាំងមូល មានទាំងចាស់ ទាំងក្មេង ទាំងវ័យកណ្ដាល ឱ្យជួបជុំគ្នា កុំឱ្យមានអ្នកចាកចេញ ឈ្លោះប្រកែកគ្នា ខឹងស្អប់គ្នា សូមឱ្យបញ្ហាទាំងឡាយដែលកើតមានកន្លងមក សូមឱ្យជាសះត្រូវគ្នាវិញ ចាប់ពីសែននំអុីនេះតទៅ (សំពះ ៣ ដង ដោតធូប)។
៤. ពេលសែនរួច
ពេលអស់ធូប សូមយកជើងធូបដែលឆេះអស់(ចាស់ៗ) មកចាក់នំអុីតូចៗ ២ គ្រាប់ ក្រហម ១ ស ១ ចំនួន ២ ដើម រួចយកទៅដោតនៅកំប៉ុងជើងធូបទេវតាយាមទ្វារ សងខាងទ្វារ ឬដោតនៅផើងផ្កាមុខផ្ទះក៏បានបើអត់មានទេវតាយាមទ្វា រហូតដល់ថ្ងៃសែនដកជើងធូប ចាំប្រមូលដុតជាមួយជើងធូបចាស់។ រួចពេលយប់ ក្រោយហូបបាយរួច យកនំអុីនេះធ្វើជាបង្អែមហូបជុំគ្រួសារ៕
ប្រភព ៖ ហុងស៊ុយ