Matthew រងការរិះគន់ខ្លាំង ក្រោយធ្វើពិធីករក្នុងកម្មវិធីមួយ ប្រកាសឈ្មោះបវរកញ្ញាផ្សេង តែគ្មានឈ្មោះ Anntonia
កាលពីពេលថ្មីៗនេះ មានមហាជនថៃមិនតិចនោះទេ បានរិះគន់ទៅលើពិធីករប្រុសល្បីលំដាប់ប្រទេស Matthew ដោយសារតែមិនប្រកាសឈ្មោះបវរកញ្ញាលំដាប់រងទី ១ Miss Univers Thailand 2023 កញ្ញា Anntonia Porsild នៅក្នុងកម្មវិធីគម្រប់ខួប ២៣ ឆ្នាំរបស់ក្រុមហ៊ុន Krungthong Plazaទាំងដែលបវរកញ្ញាផ្សេងទៀត លោកបែរជាប្រកាសឈ្មោះ។
បន្ទាប់ពីចប់កម្មវិធី មានមហាជនមិនតិចនោះទេ បានចូលទៅបញ្ចេញមតិ ក៏ដូចជាសម្តែងការមិនពេញចិត្តចំពោះទង្វើរបស់ពិធីករល្បីរូបនេះ។ ក្នុងនោះម្នាក់ៗបានបញ្ចេញមតិជាច្រើនថា ៖ «តើវិជ្ជាជីវៈជាពិធីករនៅឯណា, ឬមួយលោក Nawat ហាមមិនឱ្យនិយាយ , Matthew ជាពិធីករប្រចាំកម្មវិធី Miss Grand ហើយកម្មវិធី Miss Grand របស់លោក Nawat ជាមួយនឹង Miss Universe របស់យាយ Pui ជាគូប្រជែងគ្នា វាអាចជាហេតុផលមួយក៏ថាបាន»។
យ៉ាងណាមិញ ជុំវិញរឿងរ៉ាវនេះដែរ សូម្បីតែប្រធានក្រុមហ៊ុន Miss Universe ក៏បានសម្តែងក្តីមិនពេញចិត្តនោះដែរ។ រីឯលោក Nawat ចេញមុខឆ្លើយតបដូចគ្នា ចំពោះរឿងដែលមហាជនគិតថាលោកមិនឱ្យពិធីកររូបនេះនិយាយ។ ចំណែក រឿងរ៉ាវកាន់តែច្បាស់យ៉ាងណានោះ មានតែរង់ចាំស្តាប់ចេញពីមាត់សាមីខ្លួនតែប៉ុណ្ណោះ៕