ពិធីបុណ្យសុំទឹកភ្លៀងដ៏ធំមួយនៅនេប៉ាល់ មនុស្សចូលរួមកកកុញ ទិដ្ឋភាពប្លែកកម្រឃើញណាស់
កាលពីថ្ងៃទី ២៥ ខែមេសា ឆ្នាំ ២០២៣ កន្លងទៅ អ្នកកាន់សាសនានៅក្រុង Lalitpur ប្រទេសនេប៉ាល់ បាននាំគ្នាថ្វាយដង្វាយនានា អំឡុងពេលចូលរួមពិធីបុណ្យ Rato Machindranath។
បុណ្យ Rato Machindranath ដែលជាពិធីបុណ្យសាសនាដ៏ធំ និង ល្បីមួយប្រចាំប្រទេសនេប៉ាល់ ក្នុងការគោរពបូជាដល់ព្រះពិរុណ ដើម្បីសុំទឹកភ្លៀង បញ្ចៀសគ្រោះរាំងស្ងួត ពេលចូលរដូវប្រមូលផលស្រូវ។
ក្នុងការប្រារព្ធពិធីបុណ្យនេះដែរ សង្កេតឃើញថា មានការតុបតែងរទេះរុញដ៏ធំ ជាមួយការចងឈើយ៉ាងខ្ពស់សន្ធឹង ដង្ហែយ៉ាងអ៊ឹកធឹកពាសពេញដងផ្លូវក្នុងទីក្រុង មើលទៅប្លែកភ្នែកណាស់៕