អីយ៉ាស់! ថុល សុភិទិ ស៊ែរសារមួយរបស់គូស្នេហ៍ អមនឹងពាក្យថា «ការខ្ញុំចងដៃប៉ុន្មាន» ស្រាប់តែ គូម៉ា ចូលបញ្ចេញមតិផូង
បើនិយាយពីជីវិតគូរបស់កំលោះសង្ហា Top 4 ថុល សុភិទិ និង កញ្ញា ឡុង ម៉ានីន ឯណោះវិញ ក្រោយពីឆ្លងកាត់ព្យុះភ្លៀងកន្លងមក ពេលនេះចំណងស្នេហ៍អ្នកទាំងពីរកាន់តែផ្អែមទ្វេឡើង។ ចាប់តាំងពីត្រូវគ្នាវិញ ភិទិ និង ស្រីស្អាត ម៉ានីន តែងតែបង្ហោះរូបបង្ហាញពីក្តីស្នេហ៍ដ៏សែនល្អូកល្អិន រួមជាមួយនឹងភាសាផ្អែមមុតដូចស្ករនៅលើបណ្តាញសង្គម ធ្វើឱ្យអ្នកគាំទ្រឃើញហើយរំភើបចិត្តជំនួស។
ដោយឡែក ថ្មីៗនេះ នៅលើគណនីហ្វេសប៊ុករបស់ស្រីស្អាត ម៉ានីន បានបង្ហោះរូបដ៏សែនស្វីត ផ្គួបជាមួយនឹងសំណេរដ៏មានអត្ថន័យថា ៖ «ខ្ញុំចង់ឱ្យអ្នកស្រឡាញ់ខ្ញុំទុកជាគូអនាគត មិនមែនត្រឹមសង្សាដូចអ្នកមកមុន…»។ ស្របពេលដែលឃើញគូរស្នេហ៍បង្ហោះបែបនេះភ្លាម មិនបង្អង់យូរ ភិទិ ក៏បានស៊ែរភ្ជាប់ជាមួយនិង Caption ដ៏ពិសេសថា ៖ « ការខ្ញុំចងដៃប៉ុន្មាន» ក្នុងនោះមានមហាជនជាច្រើនបានចូលទៅខំមិនជូនពរអាយដល់របស់ខ្លួនយ់ាងព្រោងព្រាតផងដែរ។
អ្វីដែលកាន់តែចាប់អារម្មណ៍នោះ គេបានឃើញវត្តមានតារាចម្រៀងល្បីមួយរូបគឺលោក គូម៉ា ក៏បានចូលទៅខំមិននៅពីក្រោមនោះដែរថា ៖ «បងអត់មានអីចងដៃប្អូនៗទេ តែបើមានអ្វីដែលពិសេសបំផុតនោះ គឺបងចង់ចងចំណងមួយឱ្យប្អូនទាំងពីរស្រឡាញ់គ្នាជារៀងរហូតតទៅ និង ពោរពេញទៅដោយសុភមង្គលពេញមួយជីវិត ព្រោះស្រឡាញ់គូប្អូនណាស់ ក្ដីស្រឡាញ់ពិត ចរិតពិត អ៊ីចឹងក្ដីសុខក៏ពិតដែរ ទោះគ្មានអ្នកជូនពរ ក៏ប្អូននឹងទទួលបានវាដែរ ធ្វើឱ្យបានណាប្អូន»។ នៅពេលនោះដែរកំលោះសង្ហាពេញនិយម ថុល សុភិទិ ក៏បានឆ្លើយតបទៅរៀមច្បងវិញថា ៖ «Kuma Singer មិនចង់បានអ្វីទេបង ឱ្យតែបងចូលរួមកម្មវិធីប្អូនបានហេីយ អរគុណសម្រាប់ពាក្យជូនពរប្អូន»៕