អ្នកកើតឆ្នាំថោះចេញមុខមក! គេថាអ្នកកើតឆ្នាំថោះនេះជាមនុស្សទន់ភ្លន់ ទាក់ទាញ ស្រឡាញ់សិល្បៈ ហើយមានមន្តស្នេហ៍
ជោគជតារាសីរបស់មនុស្សម្នាក់ៗមិនដូចគ្នាទេ ជួនកាលមនុស្សដែលកើតក្នុងថ្ងៃ ខែ ឆ្នាំដូចគ្នា ក៏មិនប្រាកដថាមានវាសនា ឬចរិតលក្ខណៈដូចគ្នានោះទេ ព្រោះបើខុសតែម៉ោង ឬនាទីគ្នាបន្តិចក៏វាសនាខុសគ្នាដែរ គឺស្ថិតទៅលើបុណ្យកុសល បរិយាកាសនៃការធំធាត់ និង ការខំប្រឹងប្រែងរបស់បុគ្គលម្នាក់ៗរៀងៗខ្លួន។
ដ្បិតថាបែបនេះ ក៏មិនមែនមានន័យថាមនុស្សដែលកើតឆ្នាំដូចគ្នា សុទ្ធតែមានឧប្បនិស្ស័យខុសគ្នាទាំងស្រុងនោះទេ ជាក់ស្ដែងថ្មីៗនេះ ហ្វេសប៊ុកផេករបស់អ្នកគ្រូហុងស៊ុយ ឡុង ណាលី ដែលមានឈ្មោះថា Master Naly Fengshui បានបង្ហាញពីចរិតលក្ខណៈរបស់មនុស្សដែលកើតឆ្នាំថោះ កំពុងទទួលបានការចាប់អារម្មណ៍ពីអ្នកលេងហ្វេសប៊ុកជាច្រើន។
តាមការបង្ហោះចែករំលែកពីផេកខាងលើ បានបង្ហាញពីឧប្បនិស្ស័យរបស់អ្នកកើតឆ្នាំថោះថា ៖ «អ្នកកើតឆ្នាំថោះ មានឧបនិស្ស័យជាមនុស្សមានស្នេហ៍ ទន់ភ្លន់ ទាក់ទាញ ជីវិតមានស្ទីលផ្ទាល់ខ្លួន ចូលចិត្តសិល្បៈ មានមេត្តា»។ នេះជាការគុណគូរហុងស៊ុយបែបវិទ្យាសាស្រ្តរបស់អ្នកគ្រូ ឡុង ណាលី ដែលកន្លងមក អ្នកគ្រូតែងចែករំលែកចំណេះដឹងនានាពាក់ព័ន្ធនឹងជីវិតរស់នៅប្រចាំថ្ងៃ និង ការរៀបចំហុងស៊ុយផ្សេងៗ ហើយមានមនុស្សជាច្រើនដែលជឿជាក់លើការទស្សទាយរបស់អ្នកគ្រូ៕