ខែធ្នូ ជាពេលវេលាចុងឆ្នាំដែលប្រិយមិត្តភាគច្រើនតែងនិយមធ្វើដំណើរកម្សាន្តបំផុត ក្នុងឱកាសបុណ្យណូអែល ក៏ដូចជាថ្ងៃឆ្លងឆ្នាំ តាមរយៈដើរលេងកម្សាន្តតាមបែបលក្ខណៈគ្រួសារ មិត្តភក្តិ ក៏ដូចជាដំណើរកម្សាន្តដំណាច់ឆ្នាំ ជាដើម។
ថ្ងៃនេះផងដែរ «ប្រជាប្រិយ» សូមណែនាំប្រិយមិត្តនូវការធ្វើដំណើរតាមរយៈរថភ្លើង សម្រាប់ដំណើរកម្សាន្តចុងឆ្នាំនេះ ខណៈបើតាម Royal Railway នៅថ្ងៃទី ១១ ខែធ្នូ ឆ្នាំ ២០២២ បានចេញតម្លៃសំបុត្រមកបែបនេះ ៖
ចំពោះខ្សែអ្នកដំណើរម៉ោង 06:40 ព្រឹកឆ្ពោះទៅកាន់ខេត្ត
– ភ្នំពេញ » ពោធ៍សាត់ ម៉ោងចេញ 06:40 ព្រឹក ម៉ោងដល់ 11:00 ព្រឹក $7/នាក់
– ភ្នំពេញ » បាត់ដំបង ម៉ោងចេញ 06:40 ព្រឹក ម៉ោងដល់ 01:00 រសៀល $8/នាក់
– ពោធ៍សាត់ » ភ្នំពេញ ម៉ោងចេញ 05:30 ល្ងាច ម៉ោងដល់ 22:00 យប់ $7/នាក់
– បាត់ដំបង » ភ្នំពេញ ម៉ោងចេញ 03:00 រសៀល ម៉ោងដល់ 22:00 យប់ $8/នាក់
– ភ្នំពេញ » តាកែវ ម៉ោងចេញ 07:00 ព្រឹក ម៉ោងដល់ 08:40 ព្រឹក $6/នាក់
– ភ្នំពេញ » កែប ម៉ោងចេញ 07:00 ព្រឹក ម៉ោងដល់ 10:30 ព្រឹក $8/នាក់
– ភ្នំពេញ » កំពត ម៉ោងចេញ 07:00 ព្រឹក ម៉ោងដល់ 10:40 ព្រឹក $9/នាក់
– ភ្នំពេញ » កំពង់សោម ម៉ោងចេញ 07:00 ព្រឹក ម៉ោងដល់ 12:40 ថ្ងៃត្រង់ $10/នាក់៕