(វីដេអូ) ស្អាតក៏ស្អាត ដុងសិល្បៈក៏មាន! ខាយ ដឹកដៃគូដណ្ដឹងថតរឿងខ្លីក្នុងបទ «Mascara ទឹកភ្នែក» ប្លែក ១៨០ ដឺក្រេ
គិតមកដល់ពេលនេះ រយៈពេលជិត ១ ឆ្នាំហើយ ដែលតារាចម្រៀងប្រុសរូបសង្ហា ខាយ និង គូដណ្ដឹងរូបស្រស់ឈ្មោះ មុន្នីនាថ ស៊ីនឌី បានភ្ជាប់ពាក្យជាមួយគ្នាក្លាយជាគូដណ្ដឹងយ៉ាងពេញមុខពេញមាត់ ក្រោមការចូលរួមដឹងឮពីសំណាក់ចាស់ទុំ សាច់ញាតិទាំងសងខាង និង មិត្តភក្ដិជិតដិតរបស់ពួកគេ។
បើនិយាយពីអនាគតភរិយារបស់តារាចម្រៀងប្រុសរូបនេះវិញ ត្រូវបានគេស្គាល់ថាជាកូនក្រមុំអ្នករកស៊ីមានមុខមាត់នៅខេត្តសៀមរាបម្នាក់ ដោយរូបនាងមិនត្រឹមតែមានរូបសម្រស់ស្រស់ស្អាតគួរឱ្យស្រឡាញ់ទេ ថែមទាំងពូកែរកស៊ីមានអាជីវកម្មផ្ទាល់ខ្លួននៅខេត្តសៀមរាប និង លក់ដូរតាមអនឡាញផងដែរ។ លើសពីនេះ បច្ចុប្បន្ន មុន្នីនាថ ក៏ជា Influencer មួយរូបមានទីផ្សារការងារច្រើន ដែលត្រូវបានគេទាក់ទងឱ្យជួយផ្សព្វផ្សាយផលិតផលក្នុងស្រុកផ្សេងៗទៀតផង។
ដោយឡែក ថ្មីៗនេះ អ្វីកាន់តែចាប់អារម្មណ៍ទៀតចំពោះសមត្ថភាពគូដណ្ដឹងរូបស្រស់របស់លោក ខាយ ក្រោយពីបានឃើញលោក ដឹកដៃគូដណ្ដឹងចូលរួមសម្ដែងក្នុងភាពយន្តភាគខ្លី ដែលជាសាច់រឿងក្នុងបទចម្រៀង «Mascara ទឹកភ្នែក» របស់ខ្លួន ដែលភាពយន្តខ្លីនេះមានចំណងថា «ផ្ការីកនាពេលរាត្រី»។
ភាពយន្តខ្លីនេះដែរ កំពុងត្រូវបានមហាជនអ្នកគាំទ្ររបស់តារាចម្រៀងប្រុស ខាយ ផ្ទុះការចាប់អារម្មណ៍ខ្លាំង ជាពិសេសសកម្មភាពសម្ដែងរបស់គូដណ្ដឹងរបស់លោក ដែលបានសម្ដែងជាតួស្រីយ៉ាងប្លែកទាក់ទាញខ្លាំង ទាំងការតុបតែងខ្លួន និង ស្នាដៃសម្ដែងជាតួអង្គថ្មីមួយ ក្នុងការសម្ដែងសាច់រឿងជាលើកដំបូងរបស់នាង៕
សូមទស្សនាវីដេអូខាងក្រោម៖