ស្ងាត់ៗ! អតីតតារាសម្ដែង នី មុល្លីកា នាំស្វាមី និង កូនៗមកលេងស្រុកខ្មែរទាំងគ្រួសារ
ពិតណាស់ គិតមកដល់ពេលនេះ រយៈពេលជាង ១២ មកឆ្នាំហើយ ដែលអតីតតារាសម្ដែងដ៏ឆ្នើម អ្នកនាង នី មុល្លីកា បានចោលជីវិតសិល្បៈទៅរៀបការសាងគ្រួសារយ៉ាងកក់ក្ដៅជាមួយស្វាមីអណិកជននៅសហរដ្ឋអាមេរិក ខណៈចំណងអាពាហ៍ពិពាហ៍របស់ពួកគេទទួលបានកូនប្រុសស្រីដ៏គួរស្រឡាញ់ ២ នាក់។
ដោយឡែក ក្រោយឃ្លាតឆ្ងាយពីស្រុកកំណើតច្រើនឆ្នាំ ថ្មីៗនេះ ក៏បានឃើញអតីតតារាសម្ដែងស្រីដ៏ឆ្នើមរូបនេះ បានដឹកដៃស្វាមីបណ្ដូលចិត្ត និង កូនៗទាំង ២ ជិះយន្តហោះពីសហរដ្ឋអាមេរិក មកលេងកម្ពុជាដែលជាមាតុភូមកំណើតជុំបងប្អូនយ៉ាងរំភើប។
ក្នុងនោះ អ្នកនាង នី មុល្លីកា បានរៀបរាប់ភ្ជាប់ជាមួយរូបភាពថា ៖ «តិចច្រឡំថាបងស្រីខ្ញុំឡើងយន្ដហោះណា Thank you so much sister Ram Ma for your warm welcome!!!»។ ជាមួយនឹងការត្រឡប់មកលេងស្រុកកំណើតនេះដែរ នី មុល្លីកា ធ្វើឱ្យមហាជនអ្នកគាំទ្រហាក់រំភើបចិត្ត និង បង្ហាញក្ដីនឹករឭករូបនាងជាខ្លាំងផងដែរ៕