នៅមិននៅទៅបន្លំខ្លួនជាពេទ្យ លួចចូលក្នុងមន្ទីរពេទ្យធ្វើវីដេអូដាក់ TikTok មានអីចុងក្រោយប៉ូលិសក្របួចជាប់
អ្នកលេងបណ្ដាញសង្គម TikTok ម្នាក់ ត្រូវបានប៉ូលិសចាប់ខ្លួន និង ចោទប្រកាន់ពីបទក្លែងបន្លំ ក្រោយរូបគេបានតែងខ្លួនជាគ្រូពេទ្យ បំណងប៉ុនប៉ងចូលទៅក្នុងមន្ទីរពេទ្យទៀត។
បុរសជាអ្នកលេង TikTok រូបនេះ ត្រូវបានស្គាល់ឈ្មោះថា Matthew Lani អាយុ ២៧ ឆ្នាំ បានផ្ទុះប្រជាប្រិយភាពលើបណ្ដាញសង្គមដ៏ពេញនិយមមួយនេះខ្លាំង ក្រោមរូបភាពក្លែងបន្លំជាគ្រូពេទ្យ នៅ Johannesburg នាប្រទេសអាហ្វ្រិកខាងត្បូង។ ក្នុងវីដេអូរបស់គេ បានបង្ហាញឱ្យឃើញថា Lani បានធ្វើការនិយាយណែនាំពីផ្នែកវេជ្ជសាស្ត្រ ក៏ដូចជាការដាក់លក់ថ្នាំពេទ្យតាមអនឡាញផងដែរ។
យ៉ាងណាមិញ ស្រាប់តែមកដល់យប់ថ្ងៃទី ២៩ ខែតុលា ឆ្នាំ ២០២៣ កន្លងទៅ (ពេលវេលាក្នុងតំបន់) Lani ត្រូវបានប៉ូលិសចាប់ខ្លួន ក្រោយរូបគេព្យាយាមលួចចូលក្នុងមន្ទីរពេទ្យ Helen Joseph នាក្រុង Johannesburg។ វីដេអូដែល Lani ត្រូវបានប៉ូលិសឃាត់ខ្លួននោះ ក៏ត្រូវបានចែកចាយពាសពេញបណ្ដាញសង្គមផងដែរ៕