ខែភ្លៀងអត់ដឹងទៅណា អាចណាត់គ្នាដាក់ម៉ូតូលើរថភ្លើង ទៅលេងកំពត-កែប សប្បាយណាស់ ហើយនេះជាតម្លៃសំបុត្រ
Royal Railways Cambodia នៅថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០២៤ បានបញ្ជាក់ឱ្យដឹងថា ថ្ងៃចុងសប្ដាហ៍នេះ ប្រិយមិត្តអាចដាក់ម៉ូតូលើរថភ្លើងទៅតាមបណ្ដាខេត្តបាន ដែលមានគោលដៅដូចជា ៖
– ភ្នំពេញ » តាកែវ
– ភ្នំពេញ » កំពង់ត្រាច
– ភ្នំពេញ » កែប
– ភ្នំពេញ » កំពត
– ភ្នំពេញ » វាលរេញ
– ភ្នំពេញ » កំពង់សោម
ក្នុងនោះផងដែរ Royal Railways Cambodia ក៏ធ្លាប់បានបញ្ជាក់ពីតម្លៃសំបុត្រ ទៅតាមប្រភេទម៉ូតូផងដែរ ដែលមានដូចជា ៖
១. Dream តម្លៃ $10
២. Scoopy តម្លៃ $10
៣. Zoomer-X តម្លៃ $10
៤. Let តម្លៃ $10
៥. Nex តម្លៃ $10
៦. Icon តម្លៃ $10
៧. Qbix តម្លៃ $10
៨. Click តម្លៃ $10
៩. Air-Black តម្លៃ $10
១០. Step តម្លៃ $10
១១. Today តម្លៃ $10
១២. Viva តម្លៃ $10
១៣. Wave តម្លៃ $10
១៤.Smash តម្លៃ $10
១៥. Beat តម្លៃ $10
១៦. Super Cop តម្លៃ $10
១៧. PCX តម្លៃ $15
១៨. កង់ តម្លៃ $5
ប្រិយមិត្តអាចធ្វើការទិញសំបុត្រនៅស្ថានីយផ្ទាល់ ឬ ធ្វើការទិញសំបុត្រតាមរយៈលេខ ៖
– 078 888 582 / 078 888 583 សាខាភ្នំពេញ
– 099 222 566 សាខាកំពត
– 099 222 544 សាខាកំពង់សោម
– 017 545 712 សាខាកែប
– 099 457 626 សាខាបាត់ដំបង
– 095 354 407 សាខាពោធិ៍សាត់៕