មិនគួរសោះ! ស្នេហា ៨ ឆ្នាំដូចគ្នា ស្រឡាញ់ភេ/ទដូចគ្នា តែទីបំផុតស្នេហាពីរគូដែលគេតែងច្រណែននេះនៅតែបែកគ្នាបាន
ពិតជាគួរឱ្យសោកស្តាយ ដែលទំនាក់ទំនងខំសាងមកជាច្រើនឆ្នាំ ទីបំផុតត្រូវបានបញ្ចប់ទៅវិញត្រឹមតែមួយប៉ប្រិចភ្នែក។ អ្នកមានស្នេហាយូរឆ្នាំដូចគ្នាទើបយល់ពីអារម្មណ៍មួយនេះ វាបន្សល់នូវការឈឺចាប់ និង អនុស្សាវរីយ៍ជាច្រើនរាប់មិនអស់។ តួយ៉ាង មួយរយៈក្រោយនេះ គូស្នេហ៍ស្រលាញ់ភេទដូចគ្នាពីរគូ ដែលមហាជនលើបណ្តាញសង្គមតែងតែលួចច្រណែននឹងភាពផ្អែមល្ហែមរបស់ពួកគេ ទីបំផុតពួកគេបានប្រកាសចែកផ្លូវគ្នា ដែលបានធ្វើឱ្យអ្នកគាំទ្រជាច្រើនមានការសោកស្តាយជាខ្លាំង។
១. គ្រីស ឌីវ៉ា និង DJ Alex Matt
ឱ្យតែនិយាយដល់គូស្នេហ៍ឌីជេចាក់ភ្លេង ប្រិយមិត្តជាច្រើនប្រាកដជាភ្នកនឹកដល់ គ្រីស និង ឌីជេ អេឡិច មិនខាន។ អ្នកទាំងពីរជាគូស្នេហ៍ដ៏ស័ក្តិសមទាំង Lifestyle និង ជីវិតការងារ។ ក្រោយទំនាក់ទំនងសាងភាពផ្អែមល្ហែម ដោយតែងតែបង្ហោះវីដេអូ និង រូបភាពជាមួយគ្នាញឹកញយ ស្រាប់តែកាលពីថ្ងៃទី ៥ ខែ ឧសភា ឆ្នាំ ២០២៤ កន្លងទៅ គ្រីស បានបង្ហោះនៅលើផេករបស់ខ្លួន ដោយប្រកាសពីការបញ្ចប់ទំនាក់ទំនងស្នេហាជាមួយ ឌីជេ អេឡិច ក្រោយស្រលាញ់គ្នាអស់រយៈពេល ៨ ឆ្នាំ។ ទោះបែកគ្នាយ៉ាងនេះក្តី ប៉ុន្តែ គ្រីស បានលើកឡើងដែរថា នាង និង ឌីជេ អេឡិច នៅតែធ្វើការជាមួយគ្នាធម្មតាក្នុងនាមជាដៃគូសហការ។
២. គូស្នេហ៍ ម៉ាដាម ដា
ម៉ាដាម ដា ត្រូវបានគេស្គាល់ថាជាអ្នករកស៊ីជំនួញអនឡាញដ៏ល្បីមួយរូប។ នាងមានហ្វេនជាច្រើនដែលតែងតែតាមដាន ជាពិសេស តែងលួចច្រណែននឹងភាពផ្អែមល្ហែមរបស់នាង និង គូស្នេហ៍ជាស្ត្រីភេទដូចគ្នា។ តាមការបង្ហោះនៅលើផេកហ្វេសប៊ុកកាលពីម្សិលមិញថ្ងៃទី ៩ ខែ កក្កដា ឆ្នាំ ២០២៤ ម៉ាដាម ដា បានសរសេររៀបរាប់អំពីការបញ្ចប់ទំនាក់ទំនងជាមួយគូស្នេហ៍ ក្រោយនាងបានសាងរួមគ្នាអស់រយៈពេល ៨ ឆ្នាំមកនេះ។ មែនទែនទៅនាង និង គូស្នេហ៍បានចែកផ្លូវគ្នាមួយរយៈធំមកហើយ ប៉ុន្តែនាងមិនចង់ប្រកាសដែលនាំឱ្យគេគិតថាបំពុលសង្គម។ ពាក្យចុងក្រោយនៃសំណេរដ៏ក្រៀមក្រំ នាងលើកឡើងថា៖ «ខ្ញុំហត់ហើយ ខ្ញុំថែបងអស់សមត្ថភាពហើយ មានតែចែកផ្លូវរកសាងជីវិតថ្មីរៀងខ្លួន»៕