ក្ដៅៗ! អ្នកនាង ចាន់ សុផានី ថា ២ នាក់ម្ដាយកូនកំពុងបាក់ទឹកចិត្ត និង ប្រកាសរកយុត្តិធម៌
រឿងរ៉ាវអាស្រូវគ្រួសាររវាងអតីតប្ដីប្រពន្ធ លោក ហ្សូណូ និង អ្នកនាង ចាន់ សុផានី នៅតែជាប្រធានបទក្ដៅមួយនៅលើបណ្ដាញសង្គមហ្វេសប៊ុក ដោយមួយរយៈចុងក្រោយនេះ អ្នកនាង ចាន់ សុផានី ហាក់ព្យាយាមស្រែករកយុត្តិធម៌ផ្លូវច្បាប់ម្ដងហើយម្ដងទៀត ដើម្បីឱ្យអតីតស្វាមី គឺលោក ហ្សូណូ ជួយទទួលខុសត្រូវបន្ទុកចិញ្ចឹមកូនស្រី ព្រោះថាពេលនេះនាងគ្មានលទ្ធផលផ្គត់ផ្គង់កូនទៀតទេ។
ស្រាប់តែនៅយប់ថ្ងៃទី ១៣ ខែឧសភា ឆ្នាំ ២០២៣ នេះ អ្នកនាង ចាន់ សុផានី បានចេញមកបង្ហោះសារទាំងយប់ ដោយលើកនេះ អ្នកនាងប្រកាសក្ដែងៗតែម្ដងថា នាង និង កូនស្រីពេលនេះកំពុងបាក់ទឹកចិត្តខ្លាំង ព្រោះមានអ្នកបង្ខំឱ្យពួកគេដើរផ្លូវទាល់។
លើសពីនេះ អតីតពិធីការិនីរូបនេះ ក៏បានស្រែកទាមទារយុត្តិធម៌ជាថ្មីម្ដងទៀតថា ៖ «ពេលនេះខ្ញុំពីរនាក់ម្តាយកូនបាក់ទឹកចិត្តខ្លាំងណាស់ សូមរកយុត្តិធម៌ឱ្យខ្ញុំផង ព្រោះគេកំពុងបង្ខំឱ្យខ្ញុំ និង កូនដើរដល់ផ្លូវទាល់មែនទែនហើយបងប្អូន ពិតជាអយុត្តិធម៌ណាស់»៕