ការពិតត្រូវបង្ហាញហើយ ក្រោយមហាជនចង់ដឹងមូលហេតុ A អត់ចូលរួមបុណ្យសពយាយរបស់ Aum
ប្រិយមិត្តប្រាកដជាបានជ្រាបមកហើយពីទំនាក់ទំនងរវាង A Supachai និង Aum Patcharapa ដោយអ្នកទាំងពីរមិនត្រឹមតែជាចៅហ្វាយ និង អ្នកគ្រប់គ្រងទេ តែមិត្តភាពប្រៀបបានដូចគ្រួសារតែមួយអ៊ីចឹង។
ដោយឡែក ទន្ទឹមនឹងមិត្តភាពស្និទ្ធស្នាលប្រៀបបានដូចបងប្អូន មហាជនបែរជាចាប់បានថាតារាស្រី Aum Patcharapa បាន Unfollow អ្នកគ្រប់គ្រងរបស់នាង A Supachai ទៅវិញ រហូតធ្វើឱ្យអ្នកគាំទ្រនៅមិនសុខចង់ដឹងមូលហេតុព្រាត។
លើសពីនេះទៅទៀតនោះ បន្ទាប់ពីអ្នកគាំទ្រកំពុងតែឆ្ងល់រឿង Unfollow ស្រាប់តែថ្មីៗនេះ មហាជនបែរជាចម្លែកក្នុងចិត្ត និង ឆ្ងល់ទៀតហើយថា ហេតុអ្វីបានជាមិនឃើញវត្តមាន A Supachai ទៅចូលរួមពិធីបុណ្យសពយាយរបស់ Aum Patcharapa។
ជុំវិញមន្ទឹលសង្ស័យនេះដែរ ទីបំផុតមានហ្វេនផេកល្បីមួយរបស់ Aum Patcharapa ចេញបង្ហោះបកស្រាយហើយថា មូលហេតុដែល A មិនបានទៅចូលរួមបុណ្យសពយាយរបស់ Aum គឺ ដោយសារតែ A ជាប់ការងារបន្ទាន់ តែក៏បានផ្ញើផ្កាទៅចូលរួមរំលែកទុក្ខដែរ ពិសេសពិធីបុណ្យសពទាំងមូល A ក៏ជាអ្នកបញ្ជូនមនុស្សឱ្យទៅរៀបចំ និង មើលការខុសត្រូវផងដែរ៕