![(វីដេអូ) រៀបការទើបបានកន្លះឆ្នាំ ហ៊ិន ច័ន្ទនីរ័ត្ន ត្រូវស្វាមីបណ្ដូលចិត្តនិយាយដើមលើចំណុចនេះប្រាប់អ្នកគាំទ្រខ្ទេច](https://www.popular.com.kh/wp-content/uploads/2024/06/1198.jpg)
(វីដេអូ) រៀបការទើបបានកន្លះឆ្នាំ ហ៊ិន ច័ន្ទនីរ័ត្ន ត្រូវស្វាមីបណ្ដូលចិត្តនិយាយដើមលើចំណុចនេះប្រាប់អ្នកគាំទ្រខ្ទេច
មកដល់ពេលនេះ រយៈពេលប្រមាណជាកន្លងឆ្នាំហើយ ដែលពិធីការិនី ហ៊ិន ច័ន្ទនីរ័ត្ន និង លោក ឌី ពេជ្រ បានក្លាយជាស្វាមីភរិយាស្របច្បាប់ និង តាមប្រពៃណី ដោយបានរៀបចំកម្មវិធីអាពាហ៍ពិពាហ៍យ៉ាងធំអធិកអធមកាលចុងឆ្នាំ ២០២៣ កន្លងទៅ។
ក្រោយពីរៀបការរួច ពិធីការិនី ហ៊ិន ច័ន្ទនីរ័ត្ន និង ស្វាមី បានចាប់ដៃគ្នាសាងគ្រួសារយ៉ាងមានសុភមង្គល ស្ដែងឱ្យឃើញនូវក្ដីសុខឈ្មោះជាប្ដីប្រពន្ធដ៏ផ្អែមល្ហែម ធ្វើឱ្យមហាជនអ្នកគាំទ្រលើបណ្ដាញសង្គមចូលរួមជូនពរគូស្វាមីភរិយាមួយគូនេះព្រោងព្រាត។
លើសពីនេះ អ្នកនាង ហ៊ិន ច័ន្ទនីរ័ត្ន ក៏បង្ហើបពីគម្រោងយកទាយាទស្នងត្រកូល ដែលបង្ហាញឱ្យដឹងថា អ្នកនាង និង ស្វាមី ចង់បានកូនរហូត ៣ នាក់ទៀតផង ដោយកាលពីកន្លងទៅ ស្វាមីភរិយាមួយគូនេះក៏បានដឹកដៃគ្នាទៅសាងភាពផ្អែមល្ហែមនៅក្រៅប្រទេស និង ដើរកម្សាន្តជាច្រើនកន្លែង។
ដោយឡែក អ្វីកាន់តែចាប់អារម្មណ៍ចំពោះប្ដីប្រពន្ធមួយគូនេះទៀត ក្រោយពីរួមរស់ក្នុងជីវិតជាប្ដីប្រពន្ធប៉ុន្មានខែមក ថ្មីៗនេះ ក៏បានឃើញអ្នកនាង ហ៊ិន ច័ន្ទនីរ័ត្ន បង្ហោះវីដេអូមួយលើ TikTok ដែលជាវីដេអូរបស់ស្វាមីបណ្ដូលចិត្តរបស់នាង បាននិយាយពីចំណុចល្អ និង ចំណុចមិនល្អរបស់នាងចេញពីចិត្តផងដែរ។
ក្នុងនោះ ស្វាមីរបស់អ្នកនាង ហ៊ិន ច័ន្ទនីរ័ត្ន បានរៀបរាប់ថាឱ្យដឹងថា ចំពោះចំណុចល្អរបស់ភរិយា គឺស្រឡាញ់លោកចេញពីចិត្ត រីឯចំណុចមិនល្អវិញ គឺតែងតែតាមរកស្វាមីជានិច្ច និយាយឱ្យខ្លីងាយស្ដាប់ គឺមិនចង់ឃ្លាតពីស្វាមីមួយជំហានទេ៕ សូមចុចទីនេះដើម្បីទស្សនាវីដេអូ៖